ខេត្តសៀមរាប​៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជន​​ម្នាក់​​ខឹងម្តាយ​​​វ៉ៃ​​២​​ដើម​ដំឡូង​ ​ស្រាប់តែ​ទៅ​ទិញ​សាំង​មកចាក់​​ដុត​ខ្លួនឯង​​ស្លាប់​យ៉ាង​អាណោ​ចអាធម៌​ក្នុង​ភ្នក់ភ្លើង ​បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​ថ្ងៃ​ទី​២៣ មករា​ ស្ថិត​នៅ​អូរ​គោល ក្នុងភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​ ។ ជន​​រង​គ្រោះ​​ឈ្មោះ គង់ ចា ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​ ។

បើតាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ​ថា ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​​ថាមាន​ករណី​ដុត​មនុស្ស​​ស្លាប់ ខណៈ​ពេល​នោះ ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ឃើញ​​ជន​រង​គ្រោះ​​បាន​ដេក​ស្លាប់​ក្នុង​ភ្នក់ភ្លើង​បាត់​ទៅ​ហើយ​ ។ ​​ក្រោយពិនិត្យ​សាកសពរួច ​​បាន​ប្រគល់​​ទៅ​​ឱ្យ​ម្តាយ​ធ្វើ​បុណ្យ​តាមប្រពៃណី ។

ស្ត្រី​ម្តាយ​ជន​រង​គ្រោះ​​​បាន​ប្រាប់​ដែរ​​ថា មូលហេតុ​ដែល​កូនប្រុស​គាត់​ដុត​ខ្លួនឯង​​នោះ គឺ​បណ្តាល​មក​ពី​គាត់​ចង់​ឱ្យ​កូន​ចេះអក្សរ​​នឹង​គេ ហើយ​ក៏​បាន​ទិញ​ម៉ូតូ​ឱ្យ​ជិះ​ទៅ​​រៀន ​បែ​រជា​កូន​គាត់​លួច​​ទៅ​ស៊ីឈ្នួល​​កាប់​ដំបូង​គេ​ទៅ​វិញ មិន​ព្រម​ចូល​រៀន ​ ​ដោយគាត់​ខឹង​ក៏​យក​ដើម​ដំឡូង​មក​វាយ​ចំនួន​២​ដើម​ដំឡូង និង​មិន​នឹក​ស្មានថា កូន​គាត់​ចិត្តដាច់​ទៅ​ទិញ​សាំង​សាក់​ដុត​ខ្លួនឯង​​​ដូច្នេះ​សោះ​៕

យុវជន​​ម្នាក់​​ខឹងម្តាយ​​​វ៉ៃ​​២​​ដើម​ដំឡូង​ ​ស្រាប់តែ​ទៅ​ទិញ​សាំង​មកចាក់​​ដុត​ខ្លួនឯង​​ស្លាប់​យ៉ាង​អាណោ​ចអាធម៌​ក្នុង​ភ្នក់ភ្លើង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]