តៃវ៉ាន់៖ ក្នុងពេលបច្ចុប្បន្ន មនុស្សស្ទើរតែគ្រប់រូបសុទ្ធតែមានទូរស័ព្ទប្រើប្រាស់ក្នុងដៃ ព្រោះវាបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ដូចជាមានបច្ចេកវិទ្យាថ្មីៗ និងអាចជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃបានផងដែរ ដូច្នេះហើយទើបមនុស្សជាច្រើនតែងតែកាន់វានៅក្នុងដៃជាប់ជានិច្ច។

ទោះបីជាទូរស័ព្ទបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ក៏ពិតមែន  វាក៏ជះផលប៉ះពាល់មួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ ពោលគឺប៉ះពាល់ភ្នែក ខួរក្បាល និងរូបរាងកាយជាដើម។

រូបភាពតំណាង

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា លទ្ធផលនៃការសិក្សាមួយរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រតៃវ៉ាន់បានបង្ហាញថា ការប្រើប្រាស់ទូរស័ព្ទដោយប្រើប្រាស់ដៃម្ខាងរយៈពេលយូរ វាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់អ្នក។

រូបភាពបុរសម្នាក់ដែលមានបញ្ហាដៃនៅពេលលោកប្រើប្រាស់ទូរស័ព្ទយូរពេក

តាមប្រសាសន៍របស់គ្រូពេទ្យ Leung Wai Man ធ្វើការនៅក្នុងមន្ទីពេទ្យតៃវ៉ាន់បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន អាប់ផល ឌេលី ថា៖

ការប្រើប្រាស់ដៃម្ខាងក្នុងការប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយរបស់អ្នក។ ទោះបីវាជាទីតាំងដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ប៉ុន្តែវាធ្វើឲ្យសាច់ដុំរបស់អ្នករួញ ដាក់សម្ពាធខ្លាំងទៅលើដៃម្ខាង និងមេដៃរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
រូបភាពតំណាង

គ្រូពេទ្យរូបនេះបានបន្ថែមទៀតថា៖

ទោះបីជាដៃម្ខាងអាចទ្រទ្រង់ទូរស័ព្ទរបស់អ្នកបានយ៉ាងងាយស្រួល ក៏ប៉ុន្តែវាអាចធ្វើឲ្យដៃរបស់អ្នកមានការឈឺចុកចាប់ផងដែរ។ គ្រប់ទីតាំងនៃការប្រើប្រាស់ទូរស័ព្ទសុទ្ធតែផ្តល់នូវផល់ប៉ះពាល់ ក៏ប៉ុន្តែ ការប្រើប្រាស់ទូរស័ព្ទដោយដៃម្ខាងយូរពេក វាផ្តល់នូវផល់ប៉ះពាល់អាក្រក់ជាងគេ។
រូបភាពតំណាង

ជាការណែនាំ លោកមានប្រសាសន៍ថា៖

ប្រសិនបើអ្នកត្រូវប្រើប្រាស់ទូរស័ព្ទរយៈពេលយូរ អ្នកគួរតែប្រើប្រាស់កុំព្យូទ័រជំនួសវិញ ព្រោះវាផ្តល់នូវផល់ប៉ះពាល់លើរូបរាងកាយរបស់អ្នកតិចជាង។ នៅពេលដែលអ្នកមើលទូរស័ព្ទ កររបស់អ្នកត្រូវបត់ ១៥ ដឺក្រេ ពោលគឺវានឹងធ្វើឲ្យមានការឈឺចាប់។
រូបភាពតំណាង

គ្រូពេទ្យរូបនេះក៏បានបន្ថែមទៀតថា៖

ដំណោះស្រាយដែលល្អបំផុតនោះគឺ នៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទ ចូរអ្នកចំណាយពេលបន្តិចដើម្បីសម្រាក ដើម្បីធ្វើឲ្យសាច់ដុំរបស់អ្នកលាត្រង់។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រាកដថា ជំហររបស់អ្នកគឺល្អសមស្រប។
រូបភាពតំណាង

រីឯ Yang Changhao ដែលជាប្រធានផ្នែកខាងព្យាបាលភ្នែកនៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រតៃវ៉ាន់ បានផ្តល់នូវការណែនាំថា៖

អ្នកគួរតែកុំមើលអេក្រង់ទូរស័ព្ទយូរខ្លាំងពេក ព្រោះពន្លឺពណ៌ខៀវរបស់អេក្រង់ទូរស័ព្ទធ្វើឲ្យមានការរំខានដល់វដ្តនៃការគេងរបស់អ្នក។
រូបភាពតំណាង

ប្រសិនបើអ្នកកំពុងប្រើប្រាស់ផលិតផល Apple អ្នកអាចបើកកម្មវិធី Night Shift ដើម្បីកាត់បន្ថយពន្លឺកុំឲ្យភ្នែកអ្នកឈឺចាប់៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]