អ្នកណាៗក៏ដឹងដែរថា ការទទួលទានស្រាបៀរ (Beer) ហួសកម្រិត អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងកើតមានជំងឺកាចសាហាវដល់អ្នក។ តែសម្រាប់ការទទួលទានបៀរក្នុងកម្រិតសមល្មម ពោលគឺត្រឹមមួយថ្ងៃមួយកែវ ត្រូវបានគេរកឃើញថា  អាចមានប្រយោជន៍ចំពោះសុខភាពរាងកាយបានច្រើនយ៉ាងទៅវិញទេ។

ដូច្នេះមកតាមដានទាំងអស់គ្នាថាតើ គ្រាន់តែទទួលទានបៀរមួយថ្ងៃមួយកែវជួយអ្វីខ្លះដល់អ្នក៖

ការទទួលទានបៀរត្រឹមតែក្នុងកម្រិតសមល្មម និងដែលល្អបំផុត គឺត្រឹមតែមួយថ្ងៃមួយកែវ ត្រូវបានគេរកឃើញថា អាចមានប្រយោជន៍ចំពោះសុខភាពរាងកាយបានច្រើនយ៉ាង

# គុណប្រយោជន៍នៃការទទួលទានស្រាបៀរមួយថ្ងៃមួយកែវ

ស្រាបៀរមានផ្ទុកទៅដោយ វីតាមីន B ប្រូតេអ៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoids និងរ៉ែសំខាន់ៗជាច្រើនទៀត ដែលអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឱ្យកាន់តែប្រសើរ  ថែមទាំងមានប្រយោជន៍ចំពោះសុខភាពផងដែរ ប្រសិនជាអ្នកទទួលទានស្រាបៀរមួយថ្ងៃ ត្រឹមតែមួយកែវប៉ុណ្ណោះ ដែលរួមមានដូចជា៖

១.ជាតិកាកសរសៃហ្វៃបឺ(Fiber) នៅក្នុងស្រាបៀរអាចជួយទប់ស្កាត់កំណកខ្លាញ់ និងជួយកាត់បន្ថយកម្រិតជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីក្នុងរាងកាយ។

២. ស្រាបៀរអាចជួយបង្ការ និងការពារអាការឈាមកកក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។

៣. ស្រាបៀរអាចជួយដល់សុខភាពតម្រងនោមឱ្យកាន់តែល្អប្រសើរ ថែមទាំងអាចកាត់បន្ថយហានិភ័យនៃការកើតក្រួសក្នុងតម្រងនោមបានដល់ទៅ ៤០ភាគរយ។

ជាតិកាកសរសៃហ្វៃបឺ(Fiber) នៅក្នុងស្រាបៀរអាចជួយទប់ស្កាត់កំណកខ្លាញ់ និងជួយកាត់បន្ថយកម្រិតជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីក្នុងរាងកាយ

៤. សារធាតុ Silicon ដ៏ច្រើនលើសលប់នៅក្នុងស្រាបៀរ អាចជួយពង្រឹងសុខភាពឆ្អឹងឱ្យកាន់តែរឹងមាំ ថែមទាំងការពារបញ្ហាឆ្អឹងផ្សេងៗផងដែរ។

៥. ស្រាបៀរសម្បូរទៅដោយពពួកវីតាមីន B ដូចជា វីតាមីន B1  B2  B6 និង B12 ដែលជាប្រភពដែលមានប្រយោជន៍ចំពោះសុខភាព។

៦.ការទទួលទានស្រាបៀរជាប្រចាំមួយថ្ងៃមួយកែវ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង ដូចជាជំងឺគាំងបេះដូងច្រើនជាងអ្នកដែលមិនបានទទួលទានស្រាបៀរសោះដល់ទៅ ៤០ ទៅ ៦០ភាគរយ។

៧.ស្រាបៀរមានផ្ទុក Lactoflavin និង Nicotinic Acid ដែលអាចជួយធ្វើឱ្យអ្នកគេងលក់ស្រួល។

សារធាតុ Silicon ដ៏ច្រើនលើសលប់នៅក្នុងស្រាបៀរ អាចជួយពង្រឹងសុខភាពឆ្អឹងឱ្យកាន់តែរឹងមាំ ថែមទាំងការពារបញ្ហាឆ្អឹងផ្សេងៗផងដែរ

៨.ស្រាបៀរអាចមានលទ្ធភាពជួយគាំទ្រ និងពង្រឹងសុខភាពខួរក្បាល ជាពិសេសគឺអាចកាត់បន្ថយហានិភ័យនៃកើតជំងឺវង្វេងវង្វាន់ដែលកើតមានាចំពោះមនុស្សចាស់ (Alzheimer) និងជំងឺវង្វេងផ្សេងៗបានផងដែរ (Dementia)។

៩. វីតាមីន និងរ៉ែសំខាន់ៗដែលមាននៅក្នុងស្រាបៀរអាចជួយធ្វើឱ្យសុខភាពស្បែករបស់អ្នកមានភាពល្អប្រសើរជាងមុន មានស្បែកភ្លឺថ្លា និងកាន់តែស្រស់ស្អាតក្មេងជាងវ័យផងដែរ។

១០. ការទទួលទានស្រាបៀរ មួយថ្ងៃមួយកែវ ទៅពីរកែវ អាចជួយកាត់បន្ថយភាពតានតឹង និងធុញថប់ក្នុងអារម្មណ៍បានយ៉ាងប្រសើរ៕

ការទទួលទានស្រាបៀរ មួយថ្ងៃមួយកែវ ទៅពីរកែវ អាចជួយកាត់បន្ថយភាពតានតឹង និងធុញថប់ក្នុងអារម្មណ៍បានយ៉ាងប្រសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]