តៅហ៊ូជាប្រភេទអាហារមួយដែលពេញនិយមផងដែរនាពេលបច្ចុប្បន្ននេះ។  ហើយវាត្រូវបានផលិតចេញពីសណ្តែកសៀង ដែលក្រុមគ្រួសារមួយចំនួនបានបន្ថែមវាទៅក្នុងមុខម្ហូបប្រចាំថ្ងៃទៅតាមចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថាអាហារមួយនេះធ្វើឲ្យមានផលប៉ះពាល់​ដល់សុខភាពអ្នកទទួលទានបើសិនជាយើងមិនប្រយ័ត្ន។ 

តៅហ៊ូ

ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងចែករំលែកនូវផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកដូចខាងក្រោម៖

១/ នាំឱ្យមានបញ្ហារំលាយអាហារ

ការទទួលទានតៅហ៊ូជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យកើតមានបញ្ហារំលាយអាហារដូចជាមានការខូចខាតដល់ពោះវៀនធំ និងការហើមពោះជាដើម។

២/ ធ្វើឱ្យឆ្អឹងរបស់អ្នកចុះខ្សោយ

តៅហ៊ូអាចប៉ះពាល់ដល់សមត្ថភាពនៃជាលិកាឆ្អឹង ក្នុងការស្រូបយកវីតាមីន D ពីកាំរស្មីព្រះអាទិត្យ និងអាហារ។  លើសពីនេះទៅទៀត ការទទួលទានតៅហ៊ូច្រើនពេកក៏អាចនាំឲ្យមានកង្វះវីតាមីន D នៅក្នុងខ្លួន ដែលអាចធ្វើឱ្យឆ្អឹងងាយបាក់ និងខ្សោយផងដែរ។

៣/ នាំឱ្យមានកង្វះអាហារូបត្ថម្ភ

ដោយសារតៅហ៊ូមានផ្ទុកសមាសធាតុផ្សំមួយដែលត្រូវបានគេស្គាល់ថាជា phytate ។ ហើយសមាសធាតុនេះអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន ពីព្រោះវារារាំងជាលិកាពីការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាស័ង្កសីជាតិដែក និងកាល់ស្យូម ដែលជាហេតុបង្កឱ្យមានកង្វះអាហារូបត្ថម្ភបែបនេះ។

រូបភាពតំណាង

៤/ បង្កឱ្យមានជំងឺមហារីកសុដន់

ជំងឺមហារីកសុដន់គឺជាជំងឺមួយដែលមានទំនាក់ទំនងជាមួយនឹងតៅហ៊ូ ពីព្រោះវាមានផ្ទុក phytoestrogens ដែលអាចបង្កើតកោសិកាមហារីកនៅក្នុងសុដន់របស់អ្នកបាន។

៥/ ធ្វើឲ្យមានការប្រែប្រួលហ្សេន

ប្រសិនបើអ្នកទទួលទានតៅហ៊ូជារៀងរាល់ថ្ងៃវាអាចនាំឲ្យមានផលប៉ះពាល់ដល់សែន ដែលជាហេតុអាចមានឱកាសក្នុងការកើតមានបញ្ហាថ្លើមធ្ងន់ធ្ងរ និងកើតមានជំងឺតម្រងនោមផងដែរ។

៦/ កើតមានជំងឺបេះដូង

តៅហ៊ូគឺជាអាហារមួយដែលអាចប៉ះពាល់ដល់បេះដូងរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ពីព្រោះវាធ្វើឱ្យសាច់ដុំបេះដូងឡើងក្រាស់ជាហេតុធ្វើឱ្យពិបាកក្នុងការបូមឈាមបានគ្រប់គ្រាន់។

រូបភាពតំណាង

៧/ ធ្វើឲ្យមានបញ្ហាដល់ខួរក្បាល

យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការទទួលទានតៅហ៊ូរៀងរាល់ថ្ងៃអាចធ្វើឲ្យមានបញ្ហាដូចជា កើតមានជំងឺភ្លេចភ្លាំង  និងជំងឺវង្វេងព្រោះវត្តមាន phytoestrogen នៅក្នុងតៅហ៊ូ ធ្វើឲ្យកោសិកាខួរក្បាលចុះខ្សោយក្នុងល្បឿនលឿន៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]