ភ្នំពេញ៖ ទូរស័ព្ទ Samsung Galaxy J7 Core ដែលជាម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី J និងល្បីថាជាទូរស័ព្ទដែល ស្អាតពេញភ្នែក លេងពេញដៃបានយ៉ាងល្អឥតខ្ចោះ។

ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Galaxy J7 Core នេះ គឺអេក្រង់ HD Super AMOLED រហូតដល់ទៅ 5.5 អ៊ីញ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អ។

ក្រៅពីអេក្រង់ ចំណុចដ៏ទាក់ទាញមួយទៀត របស់ Galaxy J7 Core គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ជាមួយ LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ស្អាតពេញភ្នែក លេងពេញដៃ ជាមួយ Samsung Galaxy J7 Core

ក្រៅពីអេក្រង់ និងកាមេរ៉ា ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ៖

- បំពាក់នូវមេម៉ូរី ទំហំ ១៦ មេហ្គាភិចសែល និង RAM ទំហំ 2GB ហើយអាចបន្ថែមមេម៉ូរី Micro SD បានរហូតដល់ 256GB។

- ល្បឿនដំណើរការដោយ Octa- Core 1.6 GH2 (Joshua) ដែលធ្វើឲ្យ ទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនយ៉ាងណាក៏ដោយ។

- ទូរស័ព្ទដៃ ស៊ីម ២

- ទូរស័ព្ទដែលអាចប្រើប្រាស់ គណនីបាន 2 (Dual Account) លើ Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

ចំពោះតម្លៃ គឺត្រឹមតែ 199 ដុល្លារ ប៉ុណ្ណោះ គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រាក់ ដែលអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជា ព្រមទាំងមានការថែមជូនមេម៉ូរី Micro SD ទំហំ 32GB ភ្លាមៗ រាល់ការជាវ ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]