អង់គ្លេស៖ អតីតកំពូលតារាបាល់ទាត់ Thierry Henry បានបដិសេធពាក្យចចាមអារ៉ាមដែលថា រូបលោកបានបញ្ចុះបញ្ចូលឲ្យ Alexis Sanchez ចាកចេញពី Arsenal។

Sanchez ត្រូវបានផ្ទេរពីក្រុមកាំភ្លើងធំ Arsenal ទៅចូលរួមជាមួយក្រុមបិសាចក្រហម Manchester United កាលពីថៃ្ងច័ន្ទ ជាមួយនឹងការដោះដូរ Henrikh Mkhitaryan ជាថ្នូរនឹងការផ្ទេរនេះ។  

Alexis Sanchez

ទន្ទឹមការចាកចេញនេះ Sanchez បានបង្ហោះសារយ៉ាងវែងទៅដល់អ្នកគាំទ្ររបស់ Arsenal ដោយក្នុងនោះរូបគេក៏បានលើកចំនុចមួយថា ការចាកចេញពី Arsenal របស់វីរបុរស Henry ធ្វើឡើងក្រោមហេតុផលដូចគេដែរ។

បន្ទាប់ពីបានឮដំណឹងនេះ Henry ក៏បានធើ្វការបកស្រាយភ្លាមៗថា៖​

«ខ្ញុំពុំបានដឹងថា រូបគេ (Sanchez) បានផ្លាស់ទៅ Man Utd ឡើយ រហូតទាល់តែខ្ញុំបានឃើញព័ត៌មនអំពីការផ្លាស់ប្ដូរនេះ»៕
ខ្លឹមសារដែល Henry និយាយតបទៅនឹងពាក្យចចាមអារ៉ាមដែលថា រូបគេបញ្ចុះបញ្ចូល Sancehz ឲ្យចេញពី Arsenal
Thierry Henry
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]