ភ្នំពេញ៖ តារាចម្រៀងទម្រង់មុខកូនកាត់ ដែលនិយមលេងស្ទីលតាមបែបបរទេស កញ្ញា Nikki Nikki កំពុងទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយ បន្ទាប់ពីនាង បានចេញចម្រៀងថ្មីជាបន្តបន្ទាប់ ។

ជាក់ស្ដែង ដូចប្រិយមិត្ត បានជ្រាបហើយថា តារាស្រីល្បីច្រៀងបទអង់គ្លេស រូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីស្ទីលថ្មី ប្លែកៗ​ ជារឿយៗលើបណ្ដាញសង្គម (IG) របស់ខ្លួន។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល កញ្ញា ក៏បានបង្ហោះរូបកាន់កាំបិត ដែលធ្វើឲ្យប្រិយមិត្ត ទស្សនាហើយស្រៀវខ្លួនជំនួសនាងតែម្ដង។

ជាមួយរូបភាពបែបលេងសើចនេះ បានធ្វើឲ្យទស្សនិកជន ជាច្រើន គិតថាតារាចម្រៀងស្រីវ័យក្មេង រូបនេះ ប្រហែលជាមានអត្តចរិតកាចខ្លាំងហើយ ព្រោះជាទូទៅគេកម្រឃើញតារាស្រីណា ហ៊ានថតរូបលេង ជាមួយកាំបិតបែបនេះណាស់៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាព ខាងក្រោម៖ 

កញ្ញា Nikki Nikki
កញ្ញា Nikki Nikki
កញ្ញា Nikki Nikki
កញ្ញា Nikki Nikki លេងកាន់កាំបិត បង្ហោះលើបណ្ដាញសង្គម(IG)
កញ្ញា Nikki Nikki លេងកាន់កាំបិត បង្ហោះលើបណ្ដាញសង្គម(IG)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Nikki Nikki