ហ្វីលីពីន៖ កញ្ញា Isabelle Duterte ដែលត្រូវជាចៅស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើពិធីខួបកំណើតអាយុ១៨ឆ្នាំ កាលពីថ្ងៃសុក្រមុននេះ ជាមួយការស្លៀកពាក់ និងការរៀបចំដ៏ប្រណីត ប្រៀបដូចជាកម្មវិធីរបស់ខ្សែរាជវង្សយ៉ាងអ៊ីចឹង។

ជាទូទៅ ពិធីខួបកំណើតធំដុំបែបនេះ តែងតែត្រូវបានប្រារព្ធឡើង នៅពេលដែលកូនស្រីរបស់គ្រួសារណាមួយឈានចូលវ័យ១៨ឆ្នាំ ប៉ុន្តែសម្រាប់ពិធីរបស់កញ្ញា Isabelle Duterte វិញ ហាក់មានភាពប្រណីត និងខ្ពង់ខ្ពស់ដាច់គេតែម្តង។

កញ្ញា Isabelle Duterte

គ្រាន់តែរូបថតមុនពេលប្រារព្ធពិធី កញ្ញា Isabelle Duterte បានទៅថតដល់រាជវាំង Malacanang និងត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយពីរឿងនេះ។ 

មិនតែប៉ុណ្ណោះ បើយើងមើលទៅលិខិតអញ្ជើញដែលមានភ្ជាប់ជាមួយវីដេអូសកម្មភាពថតនៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីនោះវិញ ក៏ស្រស់ស្អាត ទំនើប និងទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាដែរ។

កាន់តែអស្ចារ្យនោះគឺ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងសណ្ឋាគារ Peninsula Manila ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ក្នុងទីក្រុង Makati ថែមទៀតផង។

បើនិយាយពីរ៉ូបពណ៌ខៀវដ៏ស្រស់ស្អាត ដែលស្រីស្អាតរូបនេះស្លៀកវិញ គឺត្រូវបានច្នៃម៉ូតដោយលោក Michael Cinco ដែលជាអ្នកជំនាញជនជាតិហ្វីលីពីន មានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃ ដែលតែងតែច្នៃម៉ូតរ៉ូបសម្រាប់ជនល្បីឈ្មោះជាច្រើន ដូចជា Jennifer Lopez, Lady Gaga, និង Beyonce ជាដើម។

កញ្ញា Isabelle Duterte ជាមួយរ៉ូបខៀវដ៏ស្រស់ស្អាត ដែលច្នៃម៉ូតដោយលោក Michael Cinco

ចំនែកឯឈុតអាវធំ និងរ៉ូបសវិញ ត្រូវបានច្នៃដោយអ្នកច្នៃម៉ូតដ៏ល្បី Joe San Antonio ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Manila។

ឈុតអាវធំ ដែលជាស្នាដៃរបស់អ្នកច្នៃម៉ូតដ៏ល្បី Joe San Antonio
រ៉ូបសដ៏ស្រស់ស្អាតរបស់អ្នកច្នៃម៉ូតដ៏ល្បី Joe San Antonio

សូម្បីតែរ៉ូបដែលនាងស្លៀកមុនពេលចាប់ផ្តើមកម្មវិធីនោះ ក៏ជាឈុតម៉ាកល្បីក្នុងស្រុក ដែលមានឈ្មោះថា La Tercera ដែរ។

ឈុតម៉ាកល្បីក្នុងស្រុក ដែលមានឈ្មោះថា La Tercera

ទោះជាយ៉ាងណា នៅក្នុងកម្មវិធីដ៏គគ្រឹកគគ្រេងនេះ មិនមានវត្តមានចៅហ្វាយក្រុង លោក Paolo Duterte ដែលត្រូវជាឪពុក និងលោក Rodrigo Duterte ដែលត្រូវជាជីតានោះទេ ប៉ុន្តែក្រុមការពារសន្តិសុខផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីរូបនេះ ក៏បានទៅការពារយ៉ាងតឹងរឹងនៅក្នុងកម្មវិធីនោះដែរ។

ចំនែកឯអ្នកលេងបណ្តាញសង្គមវិញ ក៏កំពុងតែមមាញឹកក្នុងការរិះគន់ចំពោះការចាយវាយខ្ជះខ្ជាយរបស់ចៅស្រីលោកប្រធានាធិបតីហ្វីលីពីនរូបនេះដែរ៕

ចង់ដឹងថា ការតុបតែងក្នុងកម្មវិធី និងការរៀបចំខ្លួនរបស់តួឯកស្រីរូបនេះ ពិតជាអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូ និងរូបភាពបន្ថែមទៀតនៅខាងក្រោម៖

កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte
កញ្ញា Isabelle Duterte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]