រាជធានី​ភ្នំពេញ ៖ ជន​ល្មោភកាម​ម្នាក់​ទាក់ទង​ជាមួយ​បងស្រី​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​បាន​ជាង​មួយ​ខែ ហៅ​មក​ស្នាក់​នៅ​ជាមួយ​បាន​២​យប់ ពេល​បងស្រី​ចេញ​ទៅ​ធ្វើការ​បាត់ ចាប់​ប្អូនស្រី​អាយុ​១៤​ឆ្នាំ​រំលោភ​បាន​សម្រេច​៣​ដង ហើយ​គេចខ្លួន​បាន​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​០៩​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ អូន រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​មក​ពី​ស្រុក នៅ​ភូមិ​អូរ​ចក ឃុំ​ព្រៃខ្លា ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង

ជន​រង​គ្រោះ​មានឈ្មោះ ផ​.​ស​.​ឃ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ជាមួយ​បងស្រី​ផ្ទះ​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ។ បងស្រី​ឈ្មោះ ផ​.​ស​.​រ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ប្អូនស្រី ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​អាយុ​ជាង​មួយ​ឆ្នាំ (​ប្តី​រត់​ចោល​) ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ អូន រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​មក​ពី​ស្រុក នៅ​ភូមិ​អូរ​ចក ឃុំ​ព្រៃខ្លា ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

ជនសង្ស័យ​មានឈ្មោះ អូន រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​មក​ពី​ស្រុក នៅ​ភូមិ​អូរ​ចក ឃុំ​ព្រៃខ្លា ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​២១ ខែមករា ជនសង្ស័យ​ខាងលើ​បាន​សម្រាក​ក្នុង​បន្ទប់​ជួល​របស់​បងស្រី​ជន​រង​គ្រោះ ដោយ​ដេក​ក្នុង​បន្ទប់​តែ​មួយ ហើយ​បងស្រី​ដេក​ជាមួយ​នាង ចំណែក​ជនសង្ស័យ​ដេក​តែឯង​ឆ្ងាយ​ពី​គ្នា លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​០៦ ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល បងស្រី​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​បាត់ នាង​នៅ​មើល​ក្មួយ​ប្រុស​អាយុ​ជាង​១​ឆ្នាំ​នៅផ្ទះ​ជួល ឬ​ឯ​ជនសង្ស័យ​មិន​ទាន់​មានការ​ងារ​ធ្វើ​នៅផ្ទះ​ជាមួយ​នាង ឃើញ​មានឱកាស​ល្អ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​តែ​ម្តង ដោយ​ចាប់​ឲ្យ​ច្របាច់​ដោះ​ខ្ទប់មាត់​ចាប់​ស្រាត​សំលៀក​បំពាក់​នាង​រំលោភ​បាន​សម្រេច​ម្តង ។

ជនសង្ស័យ​មិន​ទាន់​មានការ​ងារ​ធ្វើ​នៅផ្ទះ​ជាមួយ​នាង ឃើញ​មានឱកាស​ល្អ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​តែ​ម្តង ដោយ​ចាប់​ឲ្យ​ច្របាច់​ដោះ​ខ្ទប់មាត់​ចាប់​ស្រាត​សំលៀក​បំពាក់​នាង​រំលោភ​បាន​សម្រេច​ម្តង

លុះដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ចាប់រំលោភ​ម្ដងទៀត ហើយ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ចាប់រំលោភ​ម្ដងទៀត សរុប​៣​ដង ។ ពេល​ដែល​ជនសង្ស័យ​ចាប់​នាង​រំលោភ​រួច​ហើយ បាន​ឲ្យ​ប្រាក់​នាង​ចំនួន​១០​ដុល្លារ តែ​នាង​មិន​បាន​យក​ទេ បន្ទាប់​មក​ជនសង្ស័យ​បាន​ចេញ​ទៅ​ក្រៅ​បាត់ លុះ​បងស្រី​ចេញ​មក​ពី​ធ្វើការ​វិញ នៅ​ម៉ោង​០៨​យប់ ជន​រង​គ្រោះ​ត្រូវជា​ប្អូន​បាន​ប្រាប់​បង​តាម​ដំណើររឿង​ខាងលើ តែ​ជនសង្ស័យ​បាន​ទៅ​ដេក​បន្ទប់​ជួល​អ្នក​ដ៏​ទៃ ហើយ​គេចខ្លួន​បាត់ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​ជន​រង​គ្រោះ​ខាងលើ​បាន​ចំនួន​២​ដង មិនមែន​៣​ដង​ទេ

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ បងស្រី​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

តាម​ការ​រៀបរាប់​របស់​បងស្រី បាន​និយាយ​ថា គ្រួសារ​របស់​នាង​ក្រីក្រ​ខ្លាំង​ណាស់ ជា​កូនកំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​តាំងពី​ប្អូន​នៅ​តូច​ៗ មាន​បងប្អូន​ចំនួន​៨​នាក់ ស្រី​៤​នាក់ និង​ប្រុស​៤​នាក់ រស់នៅ​ជាមួយ​ជីដូន​ដែល​មាន​ជីវភាព​ក្រលំបាក នាង​ជា​ស្ត្រី​មេម៉ាយ​ប្តី​រត់​ចោល​តាំងពី​នាង​ពពោះ​កូន​បាន​៥​ខែ​មក​ម្ល៉េះ ហើយ​ប្អូនប្រុស​៣​នាក់​បាន​យក​ទៅ​ដាក់​មណ្ឌលកុមារ​កំព្រា ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្អូន​ៗ ។

ជនសង្ស័យ​មិន​ទាន់​មានការ​ងារ​ធ្វើ​នៅផ្ទះ​ជាមួយ​នាង ឃើញ​មានឱកាស​ល្អ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​តែ​ម្តង ដោយ​ចាប់​ឲ្យ​ច្របាច់​ដោះ​ខ្ទប់មាត់​ចាប់​ស្រាត​សំលៀក​បំពាក់​នាង​រំលោភ​បាន​សម្រេច​ម្តង

នាង​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​បាន​មក​ធ្វើការ​រោងចក្រ​ក៏​បាន​យក​ប្អូនស្រី​មក​មើល​កូន​ឲ្យ ហើយ​រូប​នាង​ទៅ​ធ្វើការ​បាន​ជាង​មួយ​ខែ​កន្លង​មកនេះ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​តាម​រយៈ​ទូរស័ព្ទ ទើបតែ​ពីរ​ថ្ងៃ​មកនេះ​ជនសង្ស័យ​អត់​មានការ​ងារ​ធ្វើ​ខំ​នឹក​ស្មានថា​គេ​ស្រឡាញ់​រូប​គាត់​ស្មោះ ប៉ុន្តែ​ទំនាក់ទំនង​ពួក​គេ​មិន​ទាន់​បាន​ស៊ីជំរៅ​នៅឡើយ​ទេ ក៏​បាន​ហៅ​ឲ្យ​មក​ស្នាក់​នៅ​ជាមួយ​រូប​គាត់​បណ្តោះអាសន្ន​សិន ដូច​យក​ស្រមោច​ដាក់​ជិត​ស្ករ​អ​ញ្ចឹ​ង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នាយ​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​និយាយ​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ភ្លាម លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​បងស្រី​ត្រូវជា​សង្សារ ធ្វើ​ជា​ធ្នាក់​ដើម្បី​ទាក់​យក​ជនសង្ស័យ​មក​ជួប ហើយ​ជនសង្ស័យ​ស្មាន​តែ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​បងស្រី ក៏​បាន​មក​ជួប ទើបត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្តង ។

ជន​រង​គ្រោះ​មានឈ្មោះ ផ​.​ស​.​ឃ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ជាមួយ​បងស្រី​ផ្ទះ​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ឃាត់​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​ជន​រង​គ្រោះ​ខាងលើ​បាន​ចំនួន​២​ដង មិនមែន​៣​ដង​ទេ បន្ទាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​ជន​រង​គ្រោះ​ខាងលើ​បាន​ចំនួន​២​ដង មិនមែន​៣​ដង​ទេ
ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​ជន​រង​គ្រោះ​ខាងលើ​បាន​ចំនួន​២​ដង មិនមែន​៣​ដង​ទេ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]