ឥណ្ឌូនេស៊ី៖ មនុស្សម្នាមួយចំនួនបានសម្តែងនូវការភ្ញាក់ផ្អើល និងមានការអាណិតអាសូរចំពោះកូនគោមួយក្បាលយ៉ាងខ្លាំង ក្រោយពីពួកគេបានឃើញវីដេអូមួយបង្ហាញថា កូនគោមួយក្បាលនោះគ្មានជើងមុខឡើយ ដោយវាមានតែជើងផ្នែកខាងក្រោយតែប៉ុណ្ណោះ។ 

រូបភាពរបស់កូនគោដ៏គួរឲ្យអាណិត

យោងតាមប្រភពព័ត៌មាន ឌេលីម៉ែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ បានរៀបរាប់ឲ្យដឹងថា ទោះបីជាកូនគោមួយក្បាលនេះគ្មានជើងខាងមុខក៏ពិតមែន តែវាអាចដើរបានដោយប្រើជើងផ្នែកខាងក្រោយដូចមនុស្សអ៊ីចឹង។ តែវាមិនមានជំហរនឹងនដូចមនុស្សឡើយ ដោយវាមានដំណើរទ្រេតទ្រោត និងចង់ដួលទៀតផង។ ពោលគឺមានពេលខ្លះវាក៏បានដួលទៅលើបុរសម្នាក់ដែលជាអ្នកដាក់ស្មៅឲ្យវាស៊ី ដែលមើលទៅគួរឲ្យអាណិតខ្លាំងណាស់ ព្រោះវាហាក់ដូចជាចុកជើង និងចង់សម្រាក។

រូបភាពរបស់កូនគោនៅពេលចង់ដួល

ក្រោយពីបានឃើញវីដេអូដ៏គួរឲ្យអាណិតនេះហើយ មានមនុស្សម្នាមួយចំនួនបានបញ្ចេញជាមតិយោបល់ថា៖

បេះដូងរបស់ខ្ញុំពិតជាមានការប្រេះស្រាំជាខ្លាំង។ តើគ្មាននរណាម្នាក់ជួយកូនគោនេះទេ? ពួកយើងរស់នៅក្នុងពិភពដ៏សែនអាត្មានិយមខ្លាំងណាស់។ ហេតុអ្វីក៏គ្មានអ្នកណាម្នាក់បង្កើតជាកង់វិលសម្រាប់កូនគោនេះ? ខ្ញុំពិតជាក្រៀមក្រំជាខ្លាំង៕
រូបភាពរបស់កូនគោដ៏គួរឲ្យអាណិត

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]