បរទេស៖ ថ្មីៗនេះ វីរបុរសបាល់ទាត់ របស់ប្រេស៊ីល Ronaldo កំពុងតែពិចារណា ក្នុងការទិញក្លិបបាល់ទាត់មួយ ក្នុងលីកលំដាប់ទី២ ដោយមិនទាន់ប្រាកដក្នុងចិត្តទេថា នៅអង់គ្លេស ឬ នៅអេស្ប៉ាញ។

អតីតកំពូលកីឡាករបាល់ទាត់រូបនេះ ត្រូវបានគេប្រកាសចាត់តាំង ជាប្រធានសហព័ន្ធបាល់ទាត់ ក្នុងប្រទេសកំណើតរបស់ខ្លួន ប៉ុន្ដែរូបលោកមានអារម្មណ៍ថា មិនទាន់ត្រៀមខ្លួនសម្រាប់តំណែងនេះនៅឡើយទេ។  

Ronaldo

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ដំបូងឡើយ Ronaldo ចង់បង្កើតនូវអ្វីដែលថ្មី ក្នុងពិភពបាល់ទាត់ជាមុនសិន ហើយរូបលោកជឿជាក់ថា វានឹងផ្ដល់បទពិសោធន៍ដល់លោក ប្រសិនណាបើលោកអាចទិញក្លិបបាល់ទាត់មួយ ក្នុងលីកលំដាប់ទី២ នៅអង់គ្លេស ឫនៅអេស្ប៉ាញ។

ជួបជាមួយនឹងអ្នកសារព័ត៌មាន សាកសួរអំពីលទ្ធភាព ដែលអាចនឹងក្លាយជាប្រធានសហព័ន្ធបាល់ទាត់ របស់ប្រេស៊ីល Ronaldo បានឆ្លើយថា៖

«វាពិតជាមានកិត្ដិយសណាស់ ប៉ុន្ដែមុននឹងឈានឡើងទៅកាន់ទីកំពូលនេះ ខ្ញុំចង់មានបទពិសោធន៍គ្រប់គ្រងក្លិបបាល់ទាត់ជាមុនសិន»។
Ronaldo
«ខ្ញុំកំពុងពិចារណាទិញក្លិបណាមួយក្នុងលីកទី២ នៅអង់គ្លេស ឫនៅអេស្ប៉ាញ។ ខ្ញុំចង់ធើ្វនូវអ្វីដែលថ្មី។ ខ្ញុំគិតថា ខ្ញុំត្រៀមខ្លួនក្នុងការរៀបចំរួចរាល់ហើយ»៕
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]