ថៃ: ក្រោយពេល Golf Pichayaបានផ្តល់បទសម្ភាសន៍ មកកាន់អ្នកសារព័ត៌មានជាច្រើនថា ម្តាយរបស់ Kwan Usamaneeបានទាមទារប្រាក់ពីលោក រហូតដល់ ៨០លានបាត សម្រាប់ថ្ងៃ រៀបការ រួចមក ពេលនេះ ម្តាយរបស់ Kwan Usamanee​ក៏បានចេញមុខមកធ្វើការបំភ្លឺថា រូបគាត់ មិនដែលធ្លាប់បាននិយាយយ៉ាងនេះទៅកាន់ Golf Pichayaនោះទេ។

ព្រោះថា កូនស្រីរបស់គាត់ មិនដែលធ្លាប់បាននិយាយរឿងរៀបការជាមួយ Golf Pichaya ប្រាប់ឲ្យគាត់បានដឹងនោះទេ ក៏ប៉ុន្តែ រាល់ពេលជួបមុខ Golf Pichayaម្តងៗ គាត់រមែងតែងតែ ប្រាប់ដាស់តឿនលោកថា ឲ្យយកលុយ ទៅទិញដីទុក ឬធ្វើផ្ទះ សម្រាប់ជីវិតក្រុមគ្រួសារ ពួកគេទាំងពីរ នាថ្ងៃអនាគត។ តែយ៉ាងណាមិញ Golf Pichaya ក៏រមែងតែងតែឆ្លើយថា វាថ្លៃខ្លាំងណាស់ ហើយលោកក៏គ្មានសមត្ថភាពទិញវា នោះទេ។

ដោយឡែក ចំពោះរឿងជំនួញរបស់ពួកគេវិញ អ្នកម្តាយរបស់ Kwan Usamaneeក៏មិនដែល ធ្លាប់បានដឹងអ្វីនោះទេ ព្រោះថា ពួកគេជាអ្នកកាន់កាប់ផ្ទាល់។

ជាចុងក្រោយ រឿងរ៉ាវស្នេហារបស់ Kwan Usamaneeនិង Golf Pichaya ក៏ត្រូវបានបញ្ចប់ជាមួយ គ្នា ប៉ុន្តែអ្នកទាំងពីរ ហាក់បីដូចជាមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយនេះ ដោយមិនទាន់ដាច់សម្រេច ជាមួយគ្នា នៅឡើយនោះទេ៕ 

Kwan Usamanee និងម្តាយរបស់នាង​
ម្តាយនាង, Kwan Usamanee, និង Golf Pichaya
Kwan Usamaneeនិង Golf Pichaya
Kwan Usamaneeនិង Golf Pichaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]