ភ្នំពេញ៖ ពិធីការិនី ដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ បានពង្រីកមុខរបររកស៊ីកាន់តែធំ ស្របពេលការងារសិល្បៈកាន់តែមមាញឹក សឹងរកពេលសម្រាក មិនបាន។

រីឯសម្រស់ របស់ភរិយាលោក ជា វិបុល រូបនេះវិញ ក៏កាន់តែស្រស់ស្អាត ហាក់មិនចាស់តាមវ័យទាល់តែសោះ  ហើយនេះក៏ជាហេតុផលមួយដែលធ្វើឲ្យទីផ្សារជាពិធីការិនី របស់អ្នកនាងនៅតែរវល់អត់ទំនេរ ដែរ។

ដោយឡែក មុននេះបន្តិចគណនីហ្វេសប៊ុក ផ្លូវការរបស់ អ្នកម្ដាយសម័យថ្មីរូបនេះ បានបង្ហោះរូបភាពរបស់ខ្លួន ជាច្រើនសន្លឹក ដែលស្ដែង ពីការតុបតែងមុខ សម្រាប់ចូលរួមកម្មវិធីនានា។

ប៉ុន្តែអ្វីដែលប្លែក ចម្លែកភ្នែកនោះ ចំពោះសម្រស់អ្នកនាង ត្រង់បរិវេណភ្នែក ដូចជាមានការ ប្រែប្រួលខ្លាំង ដោយមានភ្នែក២ជាន់ និង ធំស្អាត ជាងសព្វដង រឹតតែធ្វើឲ្យសម្រស់ តារាស្រីជើងចាស់រូបនេះ កាន់តែមានភាពស្រស់ ស្អាត លេចធ្លោ ថែមមួយកម្រិតទៀត។

ជាក់ស្ដែង បើទោះជា ថៅកែស្រី រូបនេះមិនបញ្ជាក់ថាមានការវះកាត់ត្របកភ្នែកមែន ឬយ៉ាងណាក្ដី តែរូបភាពទាំងនោះ បានស្ដែងច្បាស់ណាស់ថា ភ្នែកអ្នកនាង ពិតជាមានការកែលម្អបន្ថែម ដែលមើលទៅប្លែកដាច់ពេលពីមុនៗតែម្ដង៕

ពិធីការិនី ដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ
ពិធីការិនី ដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ
ពិធីការិនី ដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ និងស្វាមី
ពិធីការិនី ដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ និងស្វាមី
រូបភាព ដែលឃើញភ្នែកអ្នកនាង គង់ សុជាតិ ប្លែកខ្លាំង
រូបភាព ដែលឃើញភ្នែកអ្នកនាង គង់ សុជាតិ ប្លែកខ្លាំង
រូបភាព ដែលឃើញភ្នែកអ្នកនាង គង់ សុជាតិ ប្លែកខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ