ភ្នំពេញ៖ គ្រាន់តែរំលឹកដល់រឿង «សិសិររដូវក្នុងបេះដូង» មានប្រិយមិត្ត អ្នកទស្សនា ជាច្រើន រមែងបានដឹងស្រាប់ហើយថា  សាច់រឿងមួយនេះ ពិតជាល្អមើលខ្លាំង មិនខុសពីរឿងបរទេស មួយចំនួននោះទេ រីឯការសម្ដែង របស់តារាសម្ដែង ទាំងនោះក៏មានភាព ប៉ិនប្រសព្វខ្លាំង គួរឲ្យសរសើរទៀតផង។

ទាំងនេះ ក៏ដោយសារមានការសហការពីតួអង្គ ក្រុមការងារ ពិសេសលោក ខាំ ភូរិ ដែលជាអ្នកដឹកនាំសម្ដែងផ្ទាល់ ទើបធ្វើឲ្យរឿងទាំងមូល មានការគាំទ្រខ្លាំង គួរឲ្យភ្ញាក់ផ្អើលបែបនេះ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មុននេះក៏មានផេកមួយបានបង្ហោះ រូបភាពដែលអ្នកនិពន្ធ និងជាអ្នកដឹកនាំល្បីឈ្មោះ រូបនេះកំពុង សម្រាកព្យាបាលក្នុងបន្ទប់អ្នកជំងឺ នៅមន្ទីពេទ្យ មួយកន្លែងក្នុងរាជធានីភ្នំពេញ។

គ្រាន់តែឃើញ រូបភាពនេះហើយ ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ ជាច្រើន កើតក្ដីបារម្ភ ពីសុខភាព របស់លោក ខ្លាំងតែម្ដង។

យ៉ាងណាមិញ ក្នុងនោះក៏មានប្រិយមិត្ត Comment បួងសួង និង ជូនពរឲ្យអ្នកដឹកនាំ ដែលពោរពេញដោយទេពកោសល្យ លោក ខាំ ភូរិ ឆាប់ជាសះស្បើយ ផងដែរ៕

អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ
អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ
អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ
អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ
អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ
អ្នកដឹកនាំរឿង «សិសិររដូវក្នុងបេះដូង» លោក ខាំ ភូរិ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]