បរទេស៖ មហាសេដ្ឋី គឺជាពាក្យមួយដែលគេសំដៅទៅលើមនុស្សដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។

គិតមកទល់ឆ្នាំ ២០១៨ ចំនួនមហាសេដ្ឋីគឺមានរហូតដល់ ២ ០០០ នាក់នៅលើពិភពលោក។ ក្នុងចំណោមកំពូលមហាសេដ្ឋីទាំង ២ ០០០ នាក់នោះ មានមហាសេដ្ឋីចំនួន ១០ រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក។

ដែលមហាសេដ្ឋីទាំង ១០ រូបនោះ មានដូចជា៖

១០. លោក David Koch មានទ្រព្យសម្បត្តិសរុបចំនួន ៤៨.៣ ពាន់លានដុល្លារអាមេរិក  

លោក David Koch គឺជាបងប្អូនជាមួយលោក Charles Koch។ លោកមានតំណែងជាអនុប្រធាននៃក្រុមហ៊ុន American Koch Industries។

រូបភាពរបស់លោក David Koch

៩. លោក Charles Koch មានទ្រព្យសម្បត្តិសរុបចំនួន ៤៨.៣ ពាន់លានដុល្លារអាមេរិក   

លោក Charles Koch គឺជានាយកប្រតិបត្តិក្រុមហ៊ុនឧស្សហកម្ម America Koch Industries ដែលបង្កើតឡើងដោយឪពុករបស់លោក។ ហើយលោកបានទទួលមរតកនេះនៅក្នុងឆ្នាំ ១៩៦៧ ពេលដែលឪពុករបស់លោកបានស្លាប់។

រូបភាពរបស់លោក Charles Koch

៨. លោក Michael Bloomberg មានទ្រព្យសម្បត្តិសរុបចំនួន ៥២ ពាន់លានដុល្លារអាមេរិក

លោក Michael Bloomberg គឺជាសហនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុសារព័ត៌មាន Bloomberg L.P និងផលិតកម្មវិធី ដែលលោកមានភាគហ៊ុនចំនួន ៨៨ ភាគរយនៃប្រាក់ចំណូល។

រូបភាពរបស់លោក Michael Bloomberg

៧. លោក Larry Ellison មានទ្រព្យសម្បត្តិសរុបចំនួន ៦០ ពាន់លានដុល្លារអាមេរិក

លោក Larry Ellison គឺជាសហនាយកប្រតិបត្តិក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនដ៏ធំបំផុតនៅលើពិភពលោក ខាងផលិតកម្មវិធីគ្រប់គ្រងក្រុមហ៊ុន (Customer Relationship Management Database)។

រូបភាពរបស់លោក Larry Ellison

៦. លោក Carlos Slim មានទ្រព្យសម្បត្តិសរុបចំនួន ៦៨ ពាន់លានដុល្លារអាមេរិក

លោក Carlos Slim គឺជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប។ លោកមានមុខជំនួញជាច្រើនដូចជា ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទ Movil ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអចលនទ្រព្យ និងជំនួញជាច្រើនទៀត។

រូបភាពរបស់លោក Carlos Slim

៥. លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុបចំនួន ៧៣ ពាន់លានដុល្លារអាមេរិក

លោក Mark Zuckerberg គឺជាបិតាស្ថាបនិកក្រុមហ៊ុន Facebook។ ហើយលោកក៏ត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេងផងដែរ ព្រោះលោកទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពី Facebook។

រូបភាពរបស់លោក Mark Zuckerberg

៤. លោក Amancio Ortega មានទ្រព្យសម្បត្តិសរុបចំនួន ៧៨ ពាន់លានដុល្លារអាមេរិក        

លោក Amancio Ortega គឺជាសហនាយកប្រតិបត្តិការនៅក្នុងក្រុមហ៊ុន Zara parent Inditex។ ហើយលោកក៏ជាអ្នករកស៊ីខាងអចលនទ្រព្យនៅក្នុងតំបន់ Miami, New York, Madrid, Barcelona, London, Chicago, និងកន្លែងផ្សេងៗទៀត។ ជារៀងរាល់ឆ្នាំ លោកអាចរកចំណូលបាន ៤០០ លានដុល្លារអាមេរិក។

រូបភាពរបស់លោក Amancio Ortega

៣. លោក Warren Buffett មានទ្រព្យសម្បត្តិសរុបចំនួន ៨៥ ពាន់លានដុល្លារអាមេរិក

លោក Warren Buffett គឺជាកំពូលអ្នកជំនួញដ៏ល្បីល្បាញរបស់អាមេរិក។ លោកគឺជាបុគ្គលម្នាក់ដែលមានក្រុមហ៊ុនរហូតដល់ ៦០ ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Dairy, Queen, Duracell, Geico ហើយនិងមានក្រុមហ៊ុនផ្សេងទៀត។

រូបភាពរបស់លោក Warren Buffett

២. លោក Bill Gates មានទ្រព្យសម្បត្តិសរុបចំនួន ៩២ ពាន់លានដុល្លារអាមេរិក

លោក Bill Gates គឺជាបិតាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតកម្មវិធីសម្រាប់កុំព្យូទ័រ និងទូរស័ព្ទដ៏ធំបំផុតនៅលើពិភពលោក។

រូបភាពរបស់លោក Bill Gates

១. លោក Jeff Bezos មានទ្រព្យសម្បត្តិសរុបចំនួន ១០៥ ពាន់លានដុល្លារអាមេរិក

លោក Jeff Bezos គឺជានាយកប្រតិបត្តិ និងបិតាស្ថាបនិកក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់ផលិតផលអនឡាញដ៏ធំបំផុតនៅលើពិភពលោក និងលក់គ្រឿងអេឡិចត្រូនិច ដូចជាឧបករណ៍បំពង់សម្លេង និងឧបករណ៍សម្រាប់អាន Kindle ទៀតផង៕

រូបភាពរបស់លោក Jeff Bezos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]