អាមេរិក៖ ពិតណាស់! ភាគច្រើននៅពេលដែលស្ត្រីមានផ្ទៃពោះ និងសម្រាលកូនរួចតែងតែផ្លាស់ប្តូររូបរាងកាយពីស្រឡូនទៅជាម៉ាប់ ឬមានស្បែកយាធ្លាក់ជាក់ជាពុំខាន ប៉ុន្តែសម្រាប់អ្នកម្តាយវ័យ៤៣ឆ្នាំ ដែលមានកូនដល់ទៅ ៧នាក់រូបនេះវិញ បែរជាមានរូបរាងស្រស់ស្អាតខ្លាំង រហូតទទួលបានការចាប់អារម្មណ៍ពេញក្នុងបណ្តាញសង្គមតែម្តង។

អ្នកស្រី Jessica Enslow

អ្នកស្រី Jessica Enslow អាយុ ៤៣ឆ្នាំ មកពីរដ្ឋ Utah សហរដ្ឋអាមេរិក បានផ្តល់កំណើតកូនដំបូងនៅក្នុងឆ្នាំ ១៩៩៤ គឺនៅពេលដែលអ្នកស្រីមានអាយុ ២០ឆ្នាំ។ បន្ទាប់មក អ្នកស្រីក៏បានពរពោះ និងសម្រាលកូនទី២នៅក្នុងឆ្នាំ ១៩៩៦ ហើយអ្នកស្រីក៏បានបង្កើនសមាជិកគ្រួសាររហូតដល់ទៅ៥ដងបន្ថែមទៀត ជាមួយស្វាមី២នាក់ផ្សេងគ្នា ទើបរហូតដល់ឆ្នាំ២០១៣ អ្នកស្រីសម្រាលបានកូនប្រុសពៅម្នាក់ទៀត។

អ្នកស្រី Jessica Enslow អាយុ ៤៣ឆ្នាំ បានផ្តល់កំណើតកូនដំបូងនៅក្នុងឆ្នាំ ១៩៩៤
អ្នកស្រី Jessica Enslow អាយុ ៤៣ឆ្នាំ បានផ្តល់កំណើតកូនដំបូងនៅក្នុងឆ្នាំ ១៩៩៤

ស្របពេលដែលស្ត្រីជាម្តាយគ្រប់រូបដែលសម្រាលកូនជាច្រើនលើក តែងតែមានសាច់យាធ្លាក់នោះ អ្នកស្រី Enslow អាចរក្សារាងបានយ៉ាងស្អាត និងក្មេងជាងវ័យខ្លាំងមែនទែន។

តាមពិតទៅ អ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ មិនមែនមានរាងស្រឡូនតាំងពីដើមមកនោះទេ។ អ្នកស្រីបានចាប់ផ្តើមឡើងទម្ងន់បន្តិចម្តងៗ តាំងពីសម្រាលកូនដំបូងមក។ រហូតដល់ពេលដែលសម្រាលកូនពៅរួច ទើបអ្នកស្រីចាប់អារម្មណ៍ថា មិនពេញចិត្តនឹងរាងរបស់ខ្លួនឯង ហើយក៏សម្រេចចិត្តចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ។

អ្នកស្រីបានពរពោះ និងសម្រាលកូនទី២នៅក្នុងឆ្នាំ ១៩៩៦
អ្នកស្រីបានពរពោះ និងសម្រាលកូនទី២នៅក្នុងឆ្នាំ ១៩៩៦

អ្នកស្រីបានសរសេរនៅក្នុងបណ្តាញសង្គមថា៖

“ពេលខ្ញុំចេញពីមន្ទីរពេទ្យ ហើយត្រលប់មកផ្ទះវិញនោះ ខ្ញុំក៏បានយកខោខូប៊យដែលខ្ញុំធ្លាប់ស្លៀកមុនពេលពរពោះនោះមកស្លៀកម្តងទៀត ហើយទើបដឹងថា ខ្ញុំអាចសូកវាចូលបានត្រឹមពាក់កណ្តាលភ្លៅតែប៉ុណ្ណោះ។ វាគឺជាកាលៈទេសៈដ៏តក់ស្លុត និងបាក់ទឹកចិត្តតិចៗដែរ”។
អ្នកស្រីបានសម្រេចចិត្តចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧

អ្នកស្រី Enslow បានអះអាងថា ភាពជោគជ័យដ៏ធំធេងក្នុងការសម្រករាងនេះ ក៏ដោយសារតែមានការគាំទ្រពីសំណាក់គ្រួសាររបស់អ្នកស្រី។ 

ក្នុងនាមជាម្តាយដ៏រវល់មួយរូប អ្នកស្រីនៅតែឆ្លៀតយកការហាត់ប្រាណ ទៅបញ្ជូលជាមួយសកម្មភាពប្រចាំថ្ងៃរបស់អ្នកស្រី។

គួរបញ្ជាក់ថា មុនពេលដែលអ្នកស្រីសម្រេចចិត្តតស៊ូយករាងស្រឡូននៅក្នុងឆ្នាំ ២០១៧នោះ  អ្នកស្រីតែងតែបរិភោគ Nutella ជារៀងរាល់ថ្ងៃ ហើយតែងតែហាត់ប្រាណចម្រុះក្បាច់។

អ្នកស្រីបានសម្រេចចិត្តចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧

ទោះជាយ៉ាងណា ឥឡូវនេះ អ្នកស្រីតែងតែទៅក្លឹបហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ នៅម៉ោងដែលកូនរបស់អ្នកស្រីនៅសាលា ហើយអ្នកស្រីក៏តែងតែក្រោកពីព្រលឹមជារៀងរាល់ព្រឹក ដើម្បីហាត់ក្បាច់ cardio ជាប្រចាំផងដែរ។

អ្នកស្រីបានសរសេរនៅក្នុងបណ្តាញសង្គម Instagram ថា៖

“វាគឺជាការព្យាយាមកែប្រែខ្លួនឯង ប៉ុន្តែឥឡូវនេះវាទទួលបានលទ្ធផលល្អហើយ។ ខ្ញុំតែងតែនិយាយថា ‘អ្នកគួរធ្វើអ្វីដែលអ្នកអាចធ្វើបាន’។ រក្សាភាពរឹងមាំ ដើម្បីគោលដៅ និងចេះបត់បែន ក្នុងការទទួលបានលទ្ធផល”។
អ្នកស្រី Enslow និងកូនស្រី

គួរបញ្ជាក់ថា អ្នកស្រី Enslow មានអ្នកតាមដាននៅក្នុងបណ្តាញសង្គមដល់ទៅរាប់សែននាក់ឯណោះ ហើយមានអ្នកគាំទ្រជាច្រើនបានចាត់ទុកអ្នកស្រីជាអ្នកបំផុសគំនិត ក្នុងការថែរក្សារូបរាងកាយថែមទៀតផង។

អ្នកស្រីបានផ្តល់ដំបូន្មាននៅក្នុងគណនីរបស់អ្នកស្រីថា៖

“ខ្ញុំបានកត់សម្គាល់ឃើញភាពខុសគ្នាយ៉ាងខ្លាំង អំពីការគ្រប់គ្រងចំណង់អាហារ ការស្រកទម្ងន់ និងថាមពលរាងកាយ បើប្រៀបធៀបជាមួយឆ្នាំមុន នៅពេលដែលខ្ញុំព្យាយាមកាត់បន្ថយការហាត់ប្រាណ និងការស្រកទម្ងន់អស់យ៉ាងច្រើននោះ”។
អ្នកស្រី Enslow និងក្រុមគ្រួសារ

អ្នកស្រីបាននិយាយជាចុងក្រោយថា៖

“អ្នកត្រូវព្យាយាមធ្វើវាឲ្យបាន ហើយបើសិនជាអ្នកដួល អ្នកត្រូវក្រោកឈរឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន”៕
អ្នកស្រី Enslow
អ្នកស្រី Enslow
អ្នកស្រី Enslow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]