ក្មេងស្រីម្នាក់គេបានឃើញចុងក្រោយ ពេលដែលកំពុងលេងទឹកជាមួយនឹងក្មេងៗដ៏ទៃទៀត ឥលូវគេបានសន្និដ្ឋានថា នាងត្រូវបានស្លាប់ដោយសារសត្វក្រពើ ដែលមានប្រវែងប្រហែល៣ម៉ែត្រ។

យោងតាមពាក្យសំដីរបស់សាក្សីម្នាក់បានឲ្យដឹងថា ព្រឹត្តិការណ៍មួយនេះកើតឡើងកាលពី រសៀលថ្ងៃសុក្រក្នុងបឹងមួយ ដែលមានចម្ងាយ ៣៣៨គីឡូម៉ែត្រ ពីទីក្រុង Darwin ប្រទេសអូស្ដ្រាលី។មុននឹងសត្វក្រពើអូសក្មេងស្រីរងគ្រោះចូលទៅក្នុងបឹង ដើម្បីធ្វើជាចំនី វាបានវាយប្រហារ បុរសម្នាក់ដែលនៅជិតក្នងបឹងនោះដែរ ប៉ុន្ដែបុរសនោះមិនបាន រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ប៉ូលីសបានចុះទៅបឹង ហើយបានបាញ់សម្លាប់ក្រពើនោះ ហើយប្រទះឃើញសាកសពក្មេងស្រី ដែលដាច់ជាកង់ៗ នៅក្នុងពោះរបស់ក្រពើ។ យោងតាមស្ថិតិបានឲ្យដឹងថា ជនជាតិអូស្ដ្រាលីជាមធ្យមត្រូវបានស្លាប់ ដោយសារក្រពើ ២នាក់ក្នុងមួយឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណា? សូមជួយផ្ដល់មតិ៖

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]