ខេត្តកំពង់ចាម ៖ អំពើវាយប្រហារ​ដោយ​ទឹកអាស៊ីតបានកើតឡើងកាលពីវេលាម៉ោង​៤និង​៣០​​ នាទីទៀបភ្លឺព្រឹកថ្ងៃទី​៩ មីនា ២០១២ ស្ថិតនៅភូមិម្រាន់ ​ឃុំជាំក្រវៀន ស្រុក​មេមត់ ជា​ហេតុបណ្តាលឲ្យបុរសចំណាស់ និង​ស្រី​ស្នេហ៍​​​វ័យ​ក្មេង​ម្នាក់បានរងរបួសរលាកក្រហល់​ក្រហាយ​ពេញ​ ផ្ទៃមុខនិងខ្លួនប្រាណ ស្រែក​ទ្រ​ហោ​យំត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ​មេមត់​ និងបញ្ជូន​បន្ត​ទៅ​​សង្គ្រោះនៅមន្ទីរ​ពេទ្យ​ខេត្ត​ហើយ​ក្រោយ​​ម​ក​ត្រូវ​ បានអង្កការ CASC ​ទ​ទួលរាប់រងនាំទៅសង្គ្រោះព្យាបាលនៅ​ភ្នំពេញ។

លោកឌឹម ហួរ នគរបាលស្រុកមេមត់​ប្រាប់​ឲ្យដឹងថា អំពើវាយ​ប្រហារដោយទឹកអាស៊ីត​នេះ​ត្រូវបានលោក​វរ​សេនីយ៍​​​​​​​​ត្រី ឯ​ម កុសល អធិការ​នគរ​បាល​ស្រុក​​មេមត់ បានចាត់ឲ្យកម្លាំងយុត្តិ​ធម៌នៃអធិការ​ដ្ឋាន​នគរបាលស្រុកចុះទៅកាន់​កន្លែង​ កើតហេតុជា​បន្ទាន់ទាំងព្រឹកព្រលឹម ដើម្បី​ស្រាវជ្រាវ​វែក​ម​ុខឧក្រិដ្ឋជនដែលជាអ្នកវាយ​ប្រហារ​ដោយ​ទឹក​ អាស៊ីតនេះ។ លោក​ឌឹម ហួរ បាន​ឱ្យ​ដឹង​ទៀតថា ​មុនកើត​ហេតុ​៣ថ្ងៃបុរស​ឈ្មោះយី បានវាយទៅលើស្រ្តីជា​ប្រពន្ធ​ឈ្មោះ​ឆេង​ ម៉ៅ អាយុ៥០ឆ្នាំ ​។ ដោយ​ហេតុ​តែមិនអាច​ទ្រាំទ្រនឹង​ប្តីធ្វើបាប​ស្ត្រីជា​ប្រពន្ធ​ក៏បានរត់ចេញពី ​ផ្ទះ​បាត់មិនដឹងទៅសង្ងំ​នៅទីណា។

នៅយប់​ថ្ងៃទី​៨ មីនា បុរសឈ្មោះយី ដោយ​​​​សារតែប្រពន្ធទៅ​បាត់​ដាច់​ចំណី​យូរ​ជូរមាត់​ក៏​​​​​​​​​​​​​​​​ បាននាំ​ស្រ្តី​បម្រើស្រា​បៀរម្នាក់​ឈ្មោះ​​ស្រីល័ក្ខ ពីហាង​លក់​ស៊ុបមួយ​កន្លែង​នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុក​មេមត់ ទៅ​ដេកនៅ​​ក្នុង​បន្ទប់ផ្ទះ​រប​ស់ខ្លួន​​​ជាន់ខាង​ក្រោម​ ស្រាប់តែមកដល់វេលា​ម៉ោង​៤និង៣០​នាទីទៀបភ្លឺព្រឹកថ្ងៃទី៩ មីនា ​​​​ក៏​មានហេតុការណ៍​វាយ​ប្រហារដោយទឹកអាស៊ីត​កើត​ឡើង ​បណ្តាល​ឲ្យ​រលាករលេះរលួយខ្លួន​ប្រាណ និង​​ផ្ទៃ​មុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​២​នាក់ស្រែកទ្រហោរយំ ​។ ប្រភព​បន្ត​ថា ​នា​ពេល​​កន្លងមកបុរស​រង​គ្រោះ​​ក៏​ធ្លាប់បាននាំ​ស្រីមក​ដេកបាន១លើក លុះលើកទី​២ ​​នេះក៏​មានការ​វាយ​ប្រហារដោយ​ទឹក​អាស៊ីត​​ដែល​ត្រូវ​បានគេ​សង្ស័យទៅ​ លើស្រី្តជាប្រពន្ធ​ដើម​ថា ជាអ្នក​បង្ក ។

រហូតមកដល់វេលាម៉ោង២​រសៀល​​ថ្ងៃ​ដដែល​ ស្រ្តីជាប្រពន្ធដើមនៅតែមិនទាន់វិល​ត្រឡប់​​​មក​ផ្ទះវិញទេ ដែល​សមត្ថកិច្ចកំពុង​តាម​​ស្វែង​រក ដើម្បីបំភ្លឺពីមូលហេតុខាង​លើ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]