ភ្នំពេញ៖ ក្រោយពីរៀបការរួចតារាចម្រៀងអ្នកនាង សុគន្ធ និសា នៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនខ្លាំងដដែល។ ចំណែកឯការងារវិញក៏ដំណើរការរលូន និងមានភាពមមាញឹកកាន់តែខ្លាំងស្ទើរតែរកពេលសម្រាកមិនបាន។

ជាក់ស្តែងនៅថ្ងៃនេះកាលពី២ម៉ោងមុន តារាចម្រៀងអ្នកនាង សុគន្ធ និសា បានផុសនៅលើអ៊ីនស្តារក្រាមជាមួយនឹងរូបភាពមួយសន្លឹកក្នុងសភាពអស់កម្លាំង និងគេងលក់បាត់ទៅហើយ ខណៈដែលមានការ Make up នៅជាប់នៅលើមុខ និងធ្វើសក់នៅជាប់ពីលើក្បាលនៅឡើយ។

ក្នុងនោះដែរអ្នកនាង សុគន្ធ និសា ក៏បានរៀបរាប់ប្រាប់នៅលើរូបថតមួយសន្លឹកនោះថា៖ «យប់មិញម៉ោងបួន ទើបចប់ការងារ»

នេះហើយជាជីវិតរបស់អ្នកនាង សុគន្ធ និសា បន្ទាប់ពីរៀបការរួច គឺកាន់តែរវល់ខ្លាំងឡើងជាមួយនឹងការងារសិល្បៈ។ ហើយនេះមិនមែនជាលើកទី១មួយទេ ដែលអ្នកនាងផុសរូបបង្ហាញប្រាប់ពីស្ថានភាពខ្លួនពេលប្រឡូកនៅក្នុងការងារសិល្បៈប្រចាំថ្ងៃ។

ជាពិសេសគឺពេលក្លាយខ្លួនធ្វើជាតារាសម្តែងថែមអាជីពនេះមួយទៀត គឺកាន់តែធ្វើឱ្យអ្នកនាង សុគន្ធ និសា រវល់ខ្លាំងឡើងៗ។ 

ហើយតាមដែលដឹងគឺបច្ចុប្បន្ននេះ អ្នកនាងក៏កំពុងមមាញឹកយ៉ាងខ្លាំង នៅក្នុងការថតរឿងភាគរបស់ទូរទស្សន៍រឿង «រាជនីភូមិគ្រឹះ» ផងដែរ ដែលគ្រោងចាក់បញ្ចាំង នៅក្នុងពេលឆាប់ៗខាងមុខផងដែរ៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖  

តារាចម្រៀងអ្នកនាង សុគន្ធ និសា និងស្វាមី
តារាចម្រៀង អ្នកនាង សុគន្ធ និសា ក្នុងឈុតរៀបការ
តារាចម្រៀង អ្នកនាង សុគន្ធ និសា ក្រោយរៀបការ
តារាចម្រៀង អ្នកនាង សុគន្ធ និសា ក្រោយរៀបការ
តារាចម្រៀងអ្នកនាង សុគន្ធ និសា ក្រោយរៀបការ
តារាចម្រៀងអ្នកនាង សុគន្ធ និសា ក្រោយរៀបការ
រូបភាពអ្នកនាង សុគន្ធ និសា គេងទាំងមានផាត់មុខ និងធ្វើម៉ូតសក់នៅឡើយ
រូបភាពដែលអ្នកនាង សុគន្ធ និសា បានផុសនៅលើអ៊ីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា