ថៃៈ តារាសម្តែងថៃ កញ្ញា Grace Kanklao ត្រូវបានមហាជនស្គាល់ច្រើនតាមរយៈការសម្តែងយ៉ាងឥតខ្ចោះ ពោរពេញទៅដោយសមត្ថភាព និងមានរូបសម្បត្តិយ៉ាងស្រស់សោភារបស់នាង។

ដោយឡែក តារាសម្តែងរូបនេះ ក្រៅពីអាជីពសម្តែង នាងថែមទាំងមានទឹកដមសម្លេងពិរោះ និង ឧស្សាហ៍ឃើញនាងច្រៀងនៅក្នុងកម្មវិធីទូរទស្សន៏ ជាច្រើនផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងនេះ ក៏បានឃើញនាងបង្ហោះរូបភាព របស់នាងកាលនៅពីក្មេង ក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ធ្វើឲ្យទស្សនិកជនដែលគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលទៅនឹងរូបសម្រស់កាលពីក្មេងរបស់នាង ដែលមើលទៅហាក់បីដូចជាមិនសម ស្រស់ស្អាតខ្លាំង ដូចពេលដែលនាងធំពេញវ័យ។

តែយ៉ាងណា ក៏អ្នកគាំទ្រខ្លះទៀតបាននិយាយថា រូបថតពីក្មេងរបស់នាង មើលទៅ គួរឲ្យស្រលាញ់ម្យ៉ាង គ្រាន់តែពេលបច្ចុប្បន្ន Grace Kanklao នាងមានសម្រស់ស្រស់ស្អាតខ្លាំង និងមានរាងស្លីមគួរឲ្យទាក់ទាញ៕  

Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao កាលនៅក្មេង ខាងឆ្វេងដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]