ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី តែងធ្វើឲ្យប្រិយមិត្តផ្ទុះសំណើច តាមរយៈការសម្ដែងសិល្បៈ បែបកំប្លែង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

ដូចប្រិយមិត្ត បានដឹងហើយថា ក្រៅពីចេះកំប្លែង នាយក៏អាចបកស្រាយ បទចម្រៀងបានយ៉ាងពិរោះ ដែលមិនខុស ពីតារាចម្រៀងអាជីពប៉ុន្មានឡើយ។

តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះ តារាកំប្លែងរូបនេះ ក៏បានប្រែខ្លួន ឡើងមួយកម្រិតទៀត ដោយបានបង្ហាញស្នាដៃ តាមការនិពន្ធ និងដឹកនាំសម្ដែងរឿងល្បីៗជាច្រើន ទៀតផង។

បើយោងតាមអត្ថន័យសារ ដែលម្ចាស់បទ« ប្រពន្ធស៊ីសៀង មីនាងស៊ីស៊ុប» រូបនេះបានបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួន ក្នុងនោះ នាយ ពាក់មី ពិតជាបានលះបង់អស់កម្លាំងកាយចិត្ត  រហូតដល់ថ្នាក់ ធ្លាក់ខ្លួនឈឺ ក៏ព្រោះតែ នាយបាន ព្យាយាមធ្វើការងារ ទាំងមិនខ្លាចនឿយហត់ ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ ។

ការខិតខំប្រឹងប្រែងរបស់ នាយ ពាក់មី បានធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ ជាច្រើន កើតក្ដីអាណិតអាសូរជាខ្លាំង ព្រោះតែការស្រលាញ់សិល្បៈ នាយបានលះបង់ យ៉ាងច្រើន ដោយមិនគិត សូម្បីសុខភាពខ្លួនឯង ទៀតផង៕

សារ និងរូបភាពដែល នាយ ពាក់មី បង្ហោះកាលពីយប់មិញ
ពាក់មី ខំប្រឹងប្រែងខ្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ
ពាក់មី ខំប្រឹងប្រែងខ្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ
ពាក់មី ខំប្រឹងប្រែងខ្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ
ពាក់មី ខំប្រឹងប្រែងខ្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី