ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលព្រះសង្ឃថៃមួយអង្គ សុគតបានពីរខែទៅហើយ នៅតែមានស្នាមញញឹម ក្រោយពេលព្រះសពរបស់លោក ត្រូវបានគេគាស់ចេញពីមឈូស។

ព្រះសង្ឃអង្គនេះមានព្រះនាម Luang Phor Pian បានសុគត កាលពីវេលាថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ ក្នុងព្រះជន្ម ៩២ ព្រះវស្សា ដោយរោគាពាធ។

ព្រះសង្ឃ Luang Phor Pian

ប្រភពបានឲ្យដឹងថា ព្រះអង្គមានដើមកំណើតនៅប្រទេសកម្ពុជា និងបានចំណាយពេលស្ទើរពេញមួយជីវិត បួសជាសង្ឃ នៅខេត្តលុបបូរី ប្រទេសថៃ ក្លាយជាព្រះសង្ឃ ដែលល្បីឈ្មោះមួយអង្គនៅទីនោះ។

ក្រោយសុគតបានពីរខែរួចមក ព្រះសង្ឃដទៃទៀតបាននាំគ្នាគាស់មឈូស ក្នុងគោលបំណងចង់ផ្លាស់ស្បង់ជីវរថ្មី ស្រាប់តែពួកគេមានការភ្ញាក់ផ្អើលពេលឃើញព្រះសពស្ថិតក្នុងស្ថានភាពមិនស្អុយរលួយ។  ជាងនេះទៅទៀត ព្រះសពហាក់ដូចកំពុងញញឹម ទោះបីលោកបានសុគតទៅហើយក៏ពិតមែន។

ព្រះសង្ឃ Luang Phor Pian

បើតាមជំនឿបែបព្រះពុទ្ធសាសនា សភាព​បែបនេះគឺជាសញ្ញាមួយ ដែលបង្ហាញអំពីភាពស្ងប់ក្នុងចិត្ត ដែលព្រះសង្ឃ Luang Phor Pian បានឈានទៅដល់ឋាននិព្វានយ៉ាងពិតប្រាកដ។

គួរឲ្យដឹងថា ព្រះសង្ឃជាច្រើនអង្គ នឹងបន្តសូត្រធម៌បួងសួងបែបព្រះពុទ្ធសាសនា ជូនដល់វិញ្ញាណក្ខ័ន្ធរបស់ព្រះសង្ឃ Luang Phor Pian រហូតដល់ពិធីបុណ្យគម្រប់ ១០០ ថ្ងៃរបស់លោកប្រព្រឹត្តទៅនាពេលខាងមុខនេះ៕

សពព្រះសង្ឃ Luang Phor Pian តម្កល់ទុកក្នុងវត្តអារ៉ាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]