ចិន៖ ដោយសារតែគ្រួសារក្រីក្រ ឪពុកម្តាយក៏ទ្រុឌទ្រោម ទើបទីបំផុតកុមារីវ័យទើបតែ៩ឆ្នាំម្នាក់ បានក្លាយជាអ្នកទទួលបន្ទុករ៉ាប់រងការងារក្នុងគ្រួសារ និងថែមទាំងស្ម័គ្រចិត្តធានាបងប្រុសពិការ ទៅសាលារៀនជារៀងរាល់ថ្ងៃ ដើម្បីក្រេបយកចំណេះ និងមានអនាគតភ្លឺស្វាងដូចគេឯង។

កុមារីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Zhou Dingshuang មានបងប្រុសឈ្មោះ Zhou Dingfu អាយុ១២ឆ្នាំ រស់នៅក្នុងតំបន់មួយ ស្ថិតក្នុងខេត្ត Yunnan ប្រទេសចិន។ បងប្រុសរបស់កុមារី Dingshuang គឺជាមនុស្សពិការអវយវៈ ពោលគឺ ទាំងដៃនិងជើងតែម្តង តាំងតែពីកំណើតមកម្ល៉េះ។

រូបភាព៖ កុមារី Zhou Dingshuang អៀវបងប្រុសនាងទៅសាលា

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីវ័យ៩ឆ្នាំរូបនេះ តែងតែអៀវបងប្រុសរបស់នាង ទៅសាលារៀន Central School of Heizhiguo County ជារាល់ថ្ងៃ មិនថាស្ថិតក្នុងអាកាសធាតុក្តៅ រងា ឬមានភ្លៀងធ្លាក់ឡើយ ក៏នាងតែតស៊ូជម្នះ ទៅរៀនឲ្យបានទាន់ពេលវេលា ព្រោះអ្នកទាំងពីរ ក៏ជាសិស្សដែលរៀនក្នុងថ្នាក់ជាមួយគ្នាដែរ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កុមារី Dingshuang បាននិយាយថា «ខ្ញុំនឹងមិនចាកចេញទៅណាចោលគាត់ឡើយ។ ខ្ញុំនឹងធ្វើជាឈើច្រត់ ជាបង្អែកជួយគាត់រាល់ពេលគាត់ដើរជានិច្ច»

ប្រភពដដែលបានឲ្យដឹងទៀតថា ជារៀងរាល់ព្រឹក កុមារី Dingshuang តែងតែយកចិត្តទុកដាក់ទៅលើបងប្រុសនាងជានិច្ច។ ជាក់ស្តែង នាងតែងជួយលាងដៃ ជួយលុបមុខបងប្រុសនាង និងថែមទាំងជួយស្លៀកពាក់ឲ្យ មុនពេលនាងអៀវបងប្រុស ដាក់លើខ្នង ចេញដំណើរដើរទៅសាលា ឆ្លងកាត់ផ្លូវវែងឆ្ងាយ និងឡើងកាំជណ្ដើរទាំងលំបាក។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Dingshuang បានប្ដេជ្ញាចិត្តថា នឹងមិនឲ្យបងប្រុសរបស់នាង ទៅដល់សាលាយឺតពេលឡើយ។

បន្ទាប់ពីចេញពីសាលា Dingshuang ក៏តែងតែជួយបងប្រុសរបស់នាង ធ្វើកិច្ចការសាលា មុនពេលនាងចាប់ផ្ដើមធ្វើការងារផ្ទះ ឲ្យឪពុកម្តាយរបស់នាង។ នោះក៏ដោយសារតែ ឪពុកម្តាយរបស់នាង ក៏ជាមនុស្សពិការដែរ ទើបរាល់បន្ទុកការងារផ្ទះជាច្រើន Dingshuang នាងក្លាយជាអ្នករ៉ាប់រង ធ្វើជំនួសឪពុកម្តាយនាង ដូចជា លាងចាន លាងបន្លែ ធ្វើម្ហូប ចិញ្ចឹមនិងឲ្យចំណីជ្រូក និងបោកគក់សម្លៀកបំពាក់ឲ្យអ្នកផ្ទះរបស់នាងទាំងអស់ រួមទាំងធ្វើការងារជាច្រើនផ្សេងទៀតជាដើម។

រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ
រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ

អ្នកស្រី Liu Yan ជាគ្រូរបស់ក្មេងស្រីរូបនេះ ក៏បានថ្លែងប្រាប់សារព័ត៌មានដែរថា បច្ចុប្បន្នខាងសាលា ក៏កំពុងតែមានមានគម្រោង រៀបចំបន្ទប់ស្នាក់នៅមួយ សម្រាប់បងប្រុសនាងនិងនាង ដើម្បីបានស្នាក់នៅ ឲ្យមានភាពងាយស្រួលជាងមុនបន្តិច បន្ទាប់ពីគ្រប់គ្នាបានកត់សម្គាល់ និងដឹងពីស្ថានភាពដ៏សែនលំបាករបស់ Dingshuang ដែលត្រូវប្រឈមមុខច្រើននឹងគ្រួសារបែបនេះ។

លើសពីនេះ ខាងសាលាក៏បានកាត់បន្ថយ ឬអាចនឹងមិនយកថ្លៃបង់សិក្សារបស់ Dingshuang តែម្តង ដើម្បីជួយសម្រួលបន្ទុកដល់គ្រួសារ ដ៏ក្រីក្ររបស់នាងផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោម៖  

សាលារៀន Central School of Heizhiguo County
រូបភាព៖ កុមារី Zhou Dingshuang អៀវបងប្រុសនាងទៅសាលា
រូបភាព៖ កុមារី Zhou Dingshuang អៀវបងប្រុសនាងទៅសាលា
រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ
រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ
រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ
រូបភាព៖ ផ្សេងៗដែលកុមារី Zhou Dingshuang ជួយបងប្រុសរបស់នាង និងការងារមួយចំនួននៅផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]