ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែលមួយរូប សូដា នីតា ដែលមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ ទោះបីជានាងមានវ័យកាន់ជ្រេ ប៉ុន្តែរូបសម្រស់របស់នាងនៅតែក្មេងជាងវ័យ ជាពិសេសពេលនាងតែងខ្លួនទៅកម្មវិធីម្តងៗ ពិតជាទាន់សម័យ ហើយស្រស់ស្អាត មិនចាញ់យុវវ័យប៉ុន្មានទេ។

ដោយឡែក មួយរយៈនេះអ្នកគាំទ្រសង្កេតឃើញថា តារាសម្តែងរូបនេះ ហាក់ដូចជាមមាញឹក នៅក្នុងអាជីពសិល្បៈខ្លាំង មិនថា សម្តែង បង្ហាញម៉ូត ថែមទាំងជាពិធីការិនី និង ការចេញមុខក្នុងកម្មវិធីធំៗនានា។

ជាក់ស្តែង អ្វីដែលធ្វើឲ្យទស្សនិកជនឆ្ងល់នោះ មានផេកមួយ បានបង្ហោះរូបភាពនាងមុនចូលសិល្បៈ គឺសម្រស់របស់នាងហាក់ខុសគ្នា ជាមួយនឹងពីមុនឆ្ងាយណាស់ ជាពិសេសគឺទម្រង់មុខតែម្តង។

យ៉ាងណាមិញ ចំពោះចម្ងល់មួយនេះ សូដា នីតា ក៏មិនបានបញ្ជាក់ អំពីមូលហេតុ មិនដឹងថានាងថែរក្សាសម្រស់ដោយរបៀបណា ទើបធ្វើឲ្យផ្ទៃមុខរបស់នាងប្រែប្រួល និងកាន់តែស្រស់ស្អាតបើធៀប ជាមួយនឹង កាលពីមុន៕ 

សូដា នីតា បច្ចុប្បន្ន
សូដា នីតា បច្ចុប្បន្ន
សូដា នីតា បច្ចុប្បន្ន
សូដា នីតា បច្ចុប្បន្ន
សូដា នីតា បច្ចុប្បន្ន
សូដា នីតា ពីមុន
សូដា នីតា ពីមុន
សូដា នីតា ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា