ថៃ៖ នៅថ្ងៃទី ២២ ខែមករាម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាសម្តែងស្រីល្បីឈ្មោះ Kimberley គម្រប់ខួបអាយុ ២៦ ឆ្នាំគត់។ ហើយកាលពីយប់មិញ នាងក៏បានរៀបចំធ្វើពិធីជប់លៀងអបអរ ថ្ងៃខួបកំណើតយ៉ាងសប្បាយរីករាយ ជាមួយនឹងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ផងដែរ។

ជាពិសេសនោះគឺកញ្ញា Kimberley មិនភ្លេចផ្អែមល្ហែមជាមួយនឹងតារាសម្តែង Mark Prin ដែលជាសង្សារបណ្តូលចិត្តរបស់ខ្លួននោះទេ។

នៅក្នុងនោះដែរ កម្មវិធីជប់លៀងឆ្លងថ្ងៃខួបកំណើតរបស់តារាសម្តែងស្រី Kimberley គឺធ្វើឡើងតាមបែបលក្ខណៈសាមញ្ញធម្មតាៗប៉ុណ្ណោះ ដោយអ្នកមកចូលរួមលេងខ្លួនធម្មតាមិនមានការតុបតែងខ្លួនខ្លាំងនោះទេ គឺធ្វើខ្លួនដូចជាអ្នកដើរលេងនៅសមុទ្រទៅវិញ។

ជាក់ស្តែងគឺភ្ញៀវដែលបានមកចូលរួមទាំងអស់ នាំគ្នាពាក់អាវផ្កាចម្រុះពណ៌គ្នា មើលទៅប្លែកម្យ៉ាងដែរ។ 

មិននឹកស្មានថា Kimberley ជាតារាល្បីមួយទាំងមូល និងអាចរកចំណូលបានរាប់លានបាតក្នុងមួយឆ្នាំៗ ប៉ុន្តែបែរជារៀបចំកម្មវិធីជប់លៀងរីករាយថ្ងៃកំណើតយ៉ាងសាមញ្ញៗធម្មតាបែបនេះទៅវិញ។

ជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនរូបទៀត បាននាំគ្នាផុសពាក្យជូនពរនៅក្នុងអ៊ីនស្តារក្រាមជាបន្តបន្ទាប់ ដល់ថ្ងៃខួបកំណើតរបស់តារាសម្តែង Kimberley ទៀតផង៕ 

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Kimberley និង Mark Prin ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Kimberley និង Mark Prin ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Kimberley Mark Prin និង Anne ក្នុងថ្ងៃកំណើត
តារាសម្តែងស្រី Margie និងស្វាមី ក្នុងថ្ងៃកំណើត Kimberley
តារាសម្តែងស្រី Kimberley និងមិត្តភក្តិ មកចូលរួមនៅក្នុងថ្ងៃកំណើត

តារាសម្តែងស្រី Kimberley និងគ្រួសារ ចូលរួមនៅក្នុងថ្ងៃកំណើត
ពិធីជប់លៀងថ្ងៃកំណើតរបស់តារាសម្តែងស្រី Kimberley
ពិធីជប់លៀងថ្ងៃកំណើតរបស់តារាសម្តែងស្រី Kimberley
ពិធីជប់លៀងថ្ងៃកំណើតរបស់តារាសម្តែងស្រី Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]