ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី កញ្ញា កែវ នីសា ជាតារាដែលមាន រូបសម្រស់ ស្រស់ស្អាត មានទេពកោសល្យសម្ដែងបានយ៉ាងល្អ ថ្វីត្បិតតែបាត់មុខពីសិល្បៈមួយរយៈធំក៏ពិតមែន តែប្រជាប្រិយភាព ហាក់មិនបាត់ឡើយ នៅតែមានការគាំទ្រជានិច្ច ដោយសារនាងតែងតែបង្ហោះជីវិតឯកជនរបស់នាងជារឿយៗ ក្នុងគណនីអុីនស្តារក្រាម ។

ទោះទីផ្សារសិល្បៈស្ងប់ស្ងាត់ តែពេលនេះ ស្រាប់តែឃើញរូបនាង មានវត្តមានក្នុងបទថ្មីមួយរបស់ លោក ខេមរៈ សិរីមន្ត។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា សម្រស់របស់នាង មិនផ្លាស់ប្ដូរបន្តិចសោះ ថែមទាំងស្អាតជាងពីមុនទៅទៀត ។

ក្នុងនោះមានប្រិយមិត្តជាច្រើន សម្ដែងការរីករាយ ពេលឃើញវិលមកសម្ដែងម្ដងទៀត ហើយថែមទន្ទឹងមើលស្នាដៃនាងសម្ដែងក្នុងបទថ្មីនេះជាមួយកំពូល តារាចម្រៀង លោក សិរីមន្ដផងដែរ ៕

តោះទៅទស្សនាទាំងអស់គ្នា! 

កញ្ញា កែវ នីសា
កញ្ញា កែវ នីសា
កញ្ញា កែវ នីសា
កញ្ញា កែវ នីសា ក្នុងបទថ្មីជាមួយ ខេមរៈសិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ នីសា