ថៃ៖ មកទល់ពេលនេះ កំពូលតារាស្រី Aum Patcharapa បានប្រឡូកក្នុងសិល្បៈមិនតិចជាង១០ឆ្នាំនោះទេ ព្រោះនាងចូលសម្តែង តាំងពីនាងស្ថិតក្នុងវ័យជំទង់មកម្ល៉េះ។

ប៉ុន្តែបើទោះបីជា បច្ចុប្បន្ន នាង បានក្លាយជា តារាជើងចាស់ក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែខ្លាំងដដែល ដែលនៅតែមានមនុស្សចាប់អារម្មណ៍ លើជីវិតឯកជនរបស់នាងជានិច្ច។

ទន្ទឹមនឹងនេះផងដែរ កាលពីប៉ុន្មានថ្ងៃកន្លងទៅ តារាស្រីរូបនេះ ក៏បានចូលរួមពិធីខួបកំណើតរបស់ តារាសម្តែងប្រុសម្នាក់ ដែលក្នុងនោះ នាងបានស្លៀកឈុតរ៉ូបពណ៌ខ្មៅ យ៉ាងស៊ិចស៊ី បញ្ចេញដើមទ្រូងដ៏សែនទ្រលុកទ្រលន់របស់នាង។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត Aum ក៏បានឡើងរាំ ជាមួយនឹងម្ចាស់ខួបកំណើត ​ដោយបញ្ចេញក្បាច់រាំ អាសអាភាសយ៉ាងខ្លាំង ដែលធ្វើឲ្យ មនុស្សជាច្រើន នៅទីនោះ ពិតជាមិននឹកស្មានថា នាងហ៊ានរាំ បែបនេះសោះ។

យ៉ាងណាមិញ វីដេអូមួយនោះ ត្រូវបានសាយភាយពេញបណ្តាញសង្គម ដែលអ្នកគាំទ្រ នាំគ្នាចែកចាយតៗគ្នា ព្រោះថា មិនងាយបានឃើញ នាង រាំសាហាវយ៉ាងដូច្នេះនោះទេ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa បញ្ចេញក្បាច់រាំសាហាវ
Aum Patcharapa បញ្ចេញក្បាច់រាំសាហាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]