វែល៖ ក្រុមហង្សក្រហម Liverpool បានភ្លាត់ស្នៀតបរាជ័យ ទៅលើក្រុមកំពុងដុនដាប Swansea City ដោយលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៤ កាលពីយប់មិញនេះ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ក្រុម Swansea បានបើកការនាំមុខ Liverpool មុន តាំងតែពីតង់ទីមួយ នៅនាទី៤០ មកម្ល៉េះ ដែលបានស៊ុតបញ្ចូលទី ដោយខ្សែការពារ Alfie Mawson។

ជ័យជម្នះនេះបានធ្វើឲ្យ Swansea រក្សាចំណាត់ថ្នាក់លេខ២០ ក្នុងតារាងដដែល ក្រោមលេខ១៧ Stoke ចំនួន៣ពិន្ទុ។

ដោយឡែក ចំពោះក្រុមរបស់អ្នកចាត់ការ Jurgen Klopp វិញ បានរំកិលខ្លួនពីលេខ៣ មកលេខ៤ ក្នុងតារាង Premier League ខណៈកំណត់ត្រាមិនដែលចាញ់សោះ ចំនួន១៨ប្រកួត ចាប់តាំងពីខែតុលា ឆ្នាំមុន ត្រូវបានបញ្ចប់ត្រឹមការប្រកួតនេះ ៕  

Swansea 1-0 Liverpool
Swansea 1-0 Liverpool
Swansea 1-0 Liverpool
Swansea 1-0 Liverpool
Swansea 1-0 Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]