ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន បើទោះបី ជាទីផ្សារសិល្បៈសព្វថ្ងៃ កំពុងមានការប្រកួតប្រជែងខ្លាំង យ៉ាងណាក៏ដោយ។

នេះក៏ដោយសារកញ្ញា ជាតារាស្រីដែលមានសមត្ថភាព បូកផ្សំនិងភាព រួសរាយ រួមទាំងការ តុបតែងខ្លួន មើលទៅគួរឲ្យស្រលាញ់គ្រប់ពេល ទើបធ្វើឲ្យហាងឆេងខ្លួន គ្មានការស្រកចុះបែបនេះ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ស្រាប់តែ ម្ចាស់បទ «តែលតោល» រូបនេះ បានបង្ហោះសារ អមនឹងរូបភាព មួយសន្លឹកលើ បណ្ដាញសង្គម(IG) របស់ខ្លួន ដែលស្ដែងពីរូបរាង ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។

ក្នុងនោះកញ្ញា ក៏បានបង្ហើបពីអារម្មណ៍រីករាយ ដោយសរសេរថា៖«ទីបំផុតខ្ញុំអាចយកឈ្នះ៥គីឡូរបស់ខ្ញុំហើយ»

សារនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា កញ្ញា ឱក សុគន្ធកញ្ញា មានរូបសម្រស់ស្អាត ប៉ុណ្ណឹងហើយ នៅសម្រកគីឡូ បានរហូតដល់ទៅ ៥គីឡូ យ៉ាងឆាប់រហ័សបែបនេះសោះ៕

កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា ស្រកគីឡូូបានរហូតដល់៥ គីឡូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា