ភ្នំពេញ៖ អតីតបេក្ខនារីប្រកួតប្រជែងក្នុងកម្មវិធី The Voice Cambodia និងបច្ចុប្បន្នជាតារាចម្រៀងក្នុងផលិកម្ម We Production កញ្ញា កែវ សុបញ្ញា  ក្រៅពីបានពីមានភាពមមាញឹក និងការចេញនូវបទចម្រៀងហើយ កញ្ញា ក៏កំពុងរវល់ខ្លាំងក្នុងការថតខ្សែភាពយន្តឲ្យ ខាងផលិតកម្ម ហង្សមាស ផងដែរ។

ជាក់ស្ដែង ថ្មីនេះៗនេះ តារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះ កញ្ញា កែវ សុបញ្ញា បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញនាងបង្ហោះរូបភាព លើផេកហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ។

ដែលរូបភាពទាំងនោះបាន ស្ដែងឲ្យឃើញ ពីការយកចិត្តទុកដាក់ មើលថែយ៉ាងកក់ក្ដៅ ពីសំណាក់តារាល្បីៗ លំដាប់ជាមុខជាច្រើនរូប មកលើតារាចំណូលថ្មីរូបនេះ ដោយពួកគេបានឆ្លៀតពេល មកជួយរៀបចំតុបតែងខ្លួនឲ្យកញ្ញា ក្នុងពេលត្រៀមថត ទាំងមិនប្រកាន់ខ្លួន ជាតារាល្បីនោះទេ។

ទង្វើនេះ បានធ្វើឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា បើទោះជាកញ្ញា កែវ សុបញ្ញា  ទើបចូលសិល្បៈពិតមែន តែតារាស្រីរូបនេះ ក៏ធ្វើឲ្យរៀមច្បង ដែលជាតារាទាំងនេះ បាក់ចិត្ត អាណិតស្រលាញ់ខ្លាំងបាត់ទៅហើយ៕

កែវ សុបញ្ញា ធ្វើឲ្យរៀមច្បងទាំងនេះស្រលាញ់ខ្លាំង
កែវ សុបញ្ញា ធ្វើឲ្យរៀមច្បងទាំងនេះស្រលាញ់ខ្លាំង
កែវ សុបញ្ញា ធ្វើឲ្យរៀមច្បងទាំងនេះស្រលាញ់ខ្លាំង
កែវ សុបញ្ញា ធ្វើឲ្យរៀមច្បងទាំងនេះស្រលាញ់ខ្លាំង
កែវ សុបញ្ញា ធ្វើឲ្យរៀមច្បងទាំងនេះស្រលាញ់ខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា