ភ្នំពេញ៖ នាថ្ងៃសុក្រ ទី១៩ មករា នេះ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានប្រកាសការចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក គឺក្រុមហ៊ុន Microsoft ក្នុងការចែកចាយកម្មវិធី OFFICE 365 នៅកម្ពុជា។ ក្នុងនាមជា Microsoft CSP Partner ដំបូងគេនៅកម្ពុជា ក្រុមហ៊ុន EZECOM មានសិទ្ធិចែកចាយដោយស្របច្បាប់នូវកម្មវិធី OFFICE 365 ដែលជាបណ្តុំកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ដែលប្រមូលផ្តុំនូវមុខងារពិសេសៗជាច្រើន និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានផលិតភាពការងារគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ក្រុមហ៊ុន EZECOM សម្ពោធភាពជាដៃគូជាមួយក្រុមហ៊ុន MICROSOFT និងទទួលសិទ្ធិចែកចាយ OFFICE 365 នៅកម្ពុជា

ការដែលក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនដ៏ធំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រេចចិត្តជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូងគេនៅកម្ពុជាយ៉ាងដូច្នេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Microsoft មានទំនុកចិត្តចំពោះគុណភាពរបស់ក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM ក្នុងការចែកចាយបន្តនូវផលិតផលរបស់ខ្លួនទៅដល់អតិថិជននានា។

ក្រុមហ៊ុន EZECOM សម្ពោធភាពជាដៃគូជាមួយក្រុមហ៊ុន MICROSOFT និងទទួលសិទ្ធិចែកចាយ OFFICE 365 នៅកម្ពុជា

ផលិតផលសំខាន់បំផុតមួយសម្រាប់អតិថិជនគឺ Office 365 ដែលជាបណ្តុំកម្មវិធីការិយាល័យសំបូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែមានភាពបត់បែន និងចល័តភាពខ្ពស់ ដោយអាចប្រើប្រាស់យ៉ាងងាយស្រួលតាមទូរស័ព្ទស្មាតហ្វូន អាចចែករំលែក និងរក្សាទុកឯកសារយ៉ាងងាយស្រួល និងមានសុវត្ថិភាពលើបណ្តាញ Cloud មានប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារ និងអាចឆ្លងឆ្លើយតាមវីដេអូខលក្នុងកម្រិត HD ជាមួយក្រុមការងារ និងអតិថិជនទៀតផង។ បណ្តុំកម្មវិធីទាំងមូលមានមូលដ្ឋានលើបណ្តាញ Cloud ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានសេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។

សម្រាប់រាល់អ្នកប្រើប្រាស់ម្នាក់ៗ គាត់នឹងទទួលបានទំហំធំរហូតដល់ ១ តេរ៉ាបៃត៍ (TB) សម្រាប់រក្សាទុក និងចែករំលែកឯកសារនៅលើអ៊ីនធឺណិត ហើយរាល់ឯកសារទាំងអស់នឹងត្រូវបានការពារយ៉ាងមានសុវត្ថិភាពដោយបច្ចេកវិទ្យាចុងក្រោយពីក្រុមហ៊ុន Microsoft និងអាចស្ដារមកវិញបានងាយស្រួល។

លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖

លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM

លោកបានបន្ថែមទៀតថា៖

ក្រុមហ៊ុន EZECOM ក៏បានបញ្ជាក់ផងដែរថា ខ្លួនបាននិងកំពុងត្រៀមខ្លួនយ៉ាងស្វិតស្វាញ ដើម្បីធានាថាគ្រប់យ៉ាងមានភាពរលូនល្អក្នុងការផ្តល់ជូនសេវាថ្មីនេះដល់អតិថិជនទាំងអស់ ក៏ដូចជាធានាថាអតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញបំផុតពីសេវាកម្មនេះ។

លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការនៃក្រុមហ៊ុន Microsoft បានមានប្រសាសន៍ថា៖

លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារនិងប្រតិបត្តិការ នៃក្រុមហ៊ុន Microsoft

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]