ភ្នំពេញ៖ កាលពីម្សិលមិញនេះ នាយចយនិងគូស្នេហ៍របស់ខ្លួន បានប្រកាសជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញរូបភាព Pre-Wedding របស់ខ្លួន ហើយបានបញ្ជាក់ថា អ្នកទាំង២នឹងចូលរោងការជាមួយគ្នា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆាប់ៗខាងមុខនេះហើយ។

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញរូបភាព Pre-Wedding ទាំងនោះហើយ អ្នកទាំង២ ក៏ទទួលបានពាក្យ ជូនពរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ និង មហាជនផងដែរ។

ដោយឡែក កាលពីប៉ុន្មានម៉ោងនេះវិញ ស្រាប់តែគូស្នេហ៍ របស់នាយចយ ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ដោយរូបនាងបានបង្ហោះសារយ៉ាងច្រើន ដោយបោះពាក្យសម្តីធ្ងន់ៗ ទៅបុរសម្នាក់ ដែលនិយាយពាក្យមិនល្អឲ្យនាងនិងនាយចយថា៖

សារដែលគូស្នេហ៍នាយចយបង្ហោះ

ក្នុងនោះផងដែរ ដោយសារតែបុរសម្នាក់នោះ បានប្រើពាក្យសម្តីថា នាងស្រលាញ់នាយ ចយ ព្រោះតែលុយ ទើបធ្វើឲ្យនាងក្តៅស្លឹកត្រចៀក ទប់កំហឹងមិនបាន ហើយបង្ហោះសារនៅលើ បណ្តាញសង្គមបែបនេះ។ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមួយចំនួនទៀតវិញ កំពុងតែទន្ទឹងចាំមើល យ៉ាងអន្ទះសារថា តើថ្ងៃចូលរោងការ របស់អ្នកទាំង២ពិតជាពិសេស បែបណាទៅ៕ 

នាយចយ និងគូស្នេហ៍
នាយចយ និងគូស្នេហ៍
ពាក្យដែលបរុសម្នាក់និយាយមិនសមរម្យទៅអ្នកទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ