អេស្ប៉ាញ៖ កាលពីយប់មិញនេះ កីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ និងបានជួយឲ្យក្រុម Real Madrid ឈ្នះលើក្រុម Deportivo La Coruna យ៉ាងរលូនក្នុងលទ្ធផល ៧-១។

យ៉ាងណាមិញ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានរងរបួសបែកចិញ្ចើមផងដែរ បន្ទាប់ពីរូបគេបានព្យាយាម តែតបញ្ចូលគ្រាប់បាល់ទី២ របស់ខ្លួន ដែលត្រូវជាគ្រាប់បាល់ទី៦ របស់ក្លិប Real Madrid ។

បញ្ហារបួសនេះបានកើតឡើង គឺនៅពេលដែល Ronaldo តែតត្រូវទាំងបាល់ និងបាតស្បែកជើង របស់កីឡាករ Fabian Schär ដែលធ្វើឲ្យមុខរបស់ខ្សែប្រយុទ្ធ វ័យ៣២ឆ្នាំរូបនេះ គ្របដណ្តប់ទៅដោយតំណក់ឈាមភ្លាមៗតែម្តង។

ខណៈពេលដែលដើរចេញពីទីលាន ដើម្បីទទួលការព្យាបាលរបួស Ronaldo ក៏បានស្នើសុំទូរស័ព្ទស្មាតហ្វូន ពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីឆ្លុះពិនិត្យមើលបញ្ហារបួសចិញ្ចើមរបស់ខ្លួន។ បន្ទាប់មកកីឡាកររូបនេះ ក៏បានបញ្ចេញទឹកមុខ ហាក់មិនសប្បាយរីករាយក្នុងចិត្ត ចំពោះបញ្ហារបួស ដែលបានកើតឡើងផងដែរ។

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើន បាននាំគ្នាសើចចំអកថា កីឡាករ Cristiano Ronaldo ហាក់បីដូចជាព្រួយបារម្ភ នឹងបញ្ហាខូចមុខមាត់ ក៏ដោយសារតែ កីឡាកររូបនេះ ក៏មានអាជីពជា តារាម៉ូដែលម្នាក់ផងដែរ។

ទោះបីជាយ៉ាងណាក្តី ក៏គេអាចយល់ពីអារម្មណ៍របស់ Ronaldo បានដែរ ព្រោះថាផ្ទៃមុខ គឺផ្នែកមួយដ៏សំខាន់របស់មនុស្សគ្រប់គ្នា ដូច្នេះហើយបានជាកីឡាកររូបនេះបញ្ចេញកាយវិការបែបនេះ ៕  

កីឡាករ Cristiano Ronaldo ពេលរងរបួសបែកចិញ្ចើម
កីឡាករ Cristiano Ronaldo ពេលរងរបួសបែកចិញ្ចើម
កីឡាករ Cristiano Ronaldo ពេលរងរបួសបែកចិញ្ចើម
កីឡាករ Cristiano Ronaldo ពេលរងរបួសបែកចិញ្ចើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]