ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប១៣ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នេះ គណៈគ្រប់គ្រងតាមផ្នែកនីមួយៗសុទ្ធតែបានចេញលិខិតអបអរសាទរ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាបរទេស និងបច្ចេកវិទ្យាមួយនេះ ដែលទទួលភាពរីកចម្រើនក្នុងឆ្នាំកន្លងមក និងសូមបន្តទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ មានភាពរីកចម្រើនទៅមុខទៀត លើការបណ្ដុះធនធានមនុស្សកាន់តែមានគុណភាព មានសក្ដានុពល ក្លាយជាក្រុមហ៊ុនឈានមុខគេលើវិស័យអប់រំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ

ជាមួយនឹងគ្នានេះ លោក ឡាយ សុភា អនុប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានទស្សនវិស័យខ្ពស់លើការបង្កើតសមិទ្ធផលវិស័យអប់រំនៅកម្ពុជាប្រកបដោយនិរន្តរភាព ព្រមទាំងបានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ បុគ្គលសិក្សា ដែលពួតដៃគ្នាឈ្មុសឈ្មុលខិតខំបណ្ដុះធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ពិសេសបណ្ដាមហាជនគ្រប់មជ្ឈដ្ឋាន មាតាបិតា និងអាណាព្យាបាលសិស្ស រួមទាំងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តមកលើគុណភាព វិន័យ និងសេវាកម្ម ដែលធ្វើឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបជូនថា គិតចាប់តាំងពីចាប់បើកថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកទល់នឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានអាយុកាល១៣ឆ្នាំហើយ ហើយក្នុងឱកាសគម្រប់ខួប១៣ឆ្នាំនោះ ក៏មានក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន 3W Design ក្រុមហ៊ុន Yummy Express និងក្រុមហ៊ុន The United Knowledge ជាដើម បានចូលរួមឧបត្ថម្ភក្នុងឱកាសអបអរសាទរខួបគម្រប់១៣ឆ្នាំនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ នេះផងដែរ៕

មជ្ឈមណ្ឌលភាសា អេ អាយ អាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]