ភ្នំពេញ៖ ទន្ទឹមនឹងប្រជាប្រិយភាព របស់តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងតែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ បច្ចុប្បន្នក៏មានភាពមមាញឹកមិនស្ទើរនោះដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាតារារូបនេះតែងតែបង្ហាញនូវអ្វីប្លែកៗជូនដល់អ្នកគាំទ្រ មិនថាស្ទីលតែងខ្លួន និងចម្រៀងថ្មីៗរបស់នាងនោះទេ គឺតែងតែនាំអារម្មណ៍ប្រិយមិត្ត និងអ្នកគាំទ្រឲ្យមានភាពសប្បាយរីករាយ។

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំឃើញថាតារាស្រីរូបនេះ តែងតែមានចម្រៀងសម្រាប់អ្នកគាំទ្ររាំលេងកម្សាន្ត មិនត្រឹមតែប៉ុណ្ណោះ រាល់បទនីមួយៗរបស់នាងគឺទាក់ចិត្តអ្នកទស្សនាពេញប្រទេសតែម្តង។

ពេលនេះនាងក៏បានបង្ហើបនូវចម្រៀងមួយ តែគ្រាន់តែចេញសាច់ភ្លេងភ្លាម ធ្វើឲ្យអ្នកគាំទ្រសឹងតែទប់អារម្មណ៍ពុំជាប់ ចង់រាំគ្រប់គ្នាទៅហើយ បូករួមជាមូយនឹង ស្ទាយរាំរបស់អ្នកនាងផងនោះ ទាំងនេះបើយោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះ។

តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងថាបទមួយនេះមានចំណងជើងអ្វីនោះឡើយ តែគ្រាន់តែដឹងថា ចេញភ្លេងមកភ្លាមអ្នកគាំទ្រត្រៀមចិត្តជាមួយនឹងបទមួយនេះតែម្តង។ ក្នុងនោះ ក៏មានអ្នកគាំទ្រ បាននិយាយថា បទមួយនេះ​នឹងអាច ល្បីខ្លាំង មិនចាញ់បទមុនរបស់នាង ក្នុងឱកាសចូលឆ្នាំខ្មែរ៕

ចង់ដឹងថា ឡូយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា
តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា
តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា
តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា