ចិន៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម បានក្លាយជាក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងប្រវត្ដិសាស្រ្ដ ដែលអាចឡើងទៅលេង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U23 ។

គួរឲ្យដឹងដែរថា ការឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រោយក្រុមជម្រើសជាតិ វៀតណាម បានបំបាក់ក្រុមជើងខ្លាំង អីុរ៉ាក់ ក្នុងវគ្គកាត់សេចក្ដីប៉េណាល់ទី ដោយលទ្ធផល ៣-៥ ក្រោយប្រកួតអស់១២០នាទី លទ្ធផលស្មើគ្នា ៣-៣។ 

វៀតណាម ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFC U23 ក្រោយបំបាក់ អីុរ៉ាក់ ដោយបាល់ប៉េណាល់ទី

កីឡាករ Nguyen Cong Phuong បើកការនាំមុខឲ្យវៀតណាម តាំងពីនាទីទី១២ បន្ទាប់មក អីុរ៉ាក់ តាមស្មើនិងនាំមុខវិញម្តងនៅនាទីទី២៩, និងក្នុងម៉ោងបន្ថែម៩៤។

មិនអស់ចិត្ដ វៀតណាម បានតាមស្មើ និងនាំមុខសាជាថ្មី នៅនាទីទី១០៨,១១២។ ជិតបញ្ចប់ការថែម៥នាទី វគ្គទី២ទៅហើយ អីុរ៉ាក់ បានតាមស្មើ ៣-៣ នៅនាទីទី១១៦។ ក្រោយមក ក៏ឈានដល់វគ្គបាល់កាត់សេចក្តី ដោយវៀតណាមឈ្នះ ៥-៣។

គួរឲ្យដឹងទៀតដែរថា វៀតណាម នឹងត្រូវប៉ះក្រុមខ្លាំង កាតា នៅថ្ងៃនេះ ខណៈកូរ៉េខាងត្បូង ប៉ះ អូបេគីស្ថាន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអាស៊ី ក្រោមអាយុ ២៣ឆ្នាំ ឫ AFC U23 Champions ៕ 

៤ក្រុមចុងក្រោយនៃពាន AFC U23
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]