អង់គ្លេស៖ សារព័ត៌មានជាច្រើន បានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងរវាងកីឡាករ Alexis Sanchez និងក្លិបបិសាចក្រហម Manchester United នឹងអាចជោគជ័យជាស្ថាពរនៅក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ។

យ៉ាងណាមិញ លោក Jurgen Klopp ដែលជាគ្រូបង្វឹកក្រុមហង្សក្រហម Liverpool ក៏បានបង្ហើបថា លោកជឿជាក់ថា កីឡាករ Liverpool នឹងមិនធ្វើអំពើ ឬសកម្មភាព ដូចកីឡាករ Sanchez ឡើយ។ ពោលគឺ ចូលរួមជាមួយក្រុមគូបដិបក្ខ ក្នុងពាក់កណ្តាលរដូវកាលបែបនេះ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះបានប្រាប់ថា គ្មានកីឡាករ Liverpool ណាម្នាក់ នឹងចាកចេញពីក្លិប ដើម្បីទៅចូលរួមជាមួយក្រុមដទៃទៀត នៅក្នុងក្របខ័ណ្ឌ English Premier League នោះទេ។

លោកបន្តថា «នេះមិនមែនដោយសារតែ យើងដាក់បម្រាមពួកគេទេ ប៉ុន្តែដោយសារតែ ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះក្លិប ហើយខ្ញុំក៏មិនអាចស្រមៃឃើញស្ថានភាពបែបនេះនឹងកើតឡើង ក្នុងពេលអនាគតឡើយ» ៕ 

លោក Jurgen Klopp
លោក Jurgen Klopp និងកីឡាករក្រុម Liverpool
កីឡាករ Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]