ភ្នំពេញ៖ ខែ្សប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បួង កីឡាករ Booysen Shane ដែលពុំទាន់មានក្លិបលេងនោះ ថ្មីៗនេះត្រូវបានគេល្បីថា នឹងមកលេងនៅក្រុមជើងលីកកំពូលកម្ពុជា បឹងកេត សម្រាប់រដូវកាលថ្មី​ ២០១៨​។ 

Booysen Shane

គួរឲ្យដឹងផងដែរថា តារាជើងស៊ុតនេះ ត្រូវបានក្រុមភ្នំពេញក្រោន សម្រេចមិនបន្ដកុងត្រា ក្រោយរួមរស់ជាមួយក្រុមនេះ អស់ពេល២រដូវកាល ដោយបានជួយក្រុមឲ្យឈ្នះ ពានលីកកាលពីឆ្នាំ ២០១៥ ដែលជារដូវកាលដំបូងរបស់ខ្លួន។

យ៉ាងណាមិញ ថ្មីៗនេះ បើយោងតាមទំព័រអ្នកគាំទ្របឹងកេត បានបង្ហោះថា កីឡាករជំនាញជើងស្ដាំ និងសម្បូរទៅដោយបច្ចេកទេសរូបនេះ បានផ្លាស់ទៅកាន់ក្រុមបឹងកេត ដោយយោងតាមការសរសេរក្នុងគេហទំព័រ Wikipedia ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ខណៈមកទល់ពេលនេះ ពុំទាន់មានព័ត៌មានច្បាស់ការណាមួយ អំពីការផ្លាស់ប្ដូរនេះនៅឡើយទេ។

ចាំមើលថា តើ Booysen Shane នឹងបន្ដអាជីពនៅប្រទេសដទៃ ឫក៏នៅបន្ដអាជីពក្នុងប្រទេសកម្ពុជា ដោយអាចចូលរួមជាមួយក្លិបណាវិញ?  

Wikipedia សរសេរថា Booysen Shane ទៅលេងនៅ បឹងកេត
Booysen Shane
Booysen Shane
Booysen Shane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]