ខេត្តព្រះសីហនុ៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី១នៅខេត្តព្រះសីហនុ ដែលមាន៥៤ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានប្រាក់រង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

ជាក់ស្តែងក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាអតីតក្រុមជើងឯក ត្រូវប្រកួតការពារដំណែងរបស់ទល់និង ក្រុមអតីតជើងឯករង វឌ្ឍនវិជ្ជា។ ក្នុងការប្រកួតរយៈពេល១២នាទីនោះ ក្រុមទាំងពីរបានខិតខំប្រកួតយ៉ាងស្វិតស្វាញ និង ជក់ចិត្តបំផុត។ ជាលទ្ធផលក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A អាចយកឈ្នះលើ ក្រុមវឌ្ឍនវិជ្ជា ក្នុងលទ្ធផល ៣-២ នៅវគ្គជម្រុះដំបូងនេះ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលមានកីឡាករឆ្នើមៗ នៅតែធ្វើបានល្អដដែល ដោយអាចគ្រប់គ្រងការវាយសម្រុករបស់ក្រុម វឌ្ឍនវិជ្ជា និងស្វែងរកគ្រាប់បាល់ជ័យជម្នះទាល់តែបាន។ តែយ៉ាងណាក្រុមជើងខ្លាំងមួយនេះត្រូវសម្លឹងទៅរកជើងឯកបន្ដទៀត ដើម្បីបានឱកាសទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ក៏ដូចជាការពារតំណែងជើងឯកប្រចាំមណ្ឌលព្រះសីហនុរបស់ខ្លួន។ 

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន
ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

គួររំលឹកផងដែរថា កាលពីរដូវកាលមុន Tiger Street Football Festival 201៧ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម វឌ្ឍនវិជ្ជា ក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីឈ្នះពានរង្វាន់ប្រចាំតំបន់ហើយ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នេះ ក៏បានទៅធ្វើដំណើរនៅភ្នំពេញប្រកួតផ្ដាច់ព្រ័ត្រទូទាំងប្រទេសផងដែរ។

ដូច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ផងដែរ៕

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH 

តោះទៅទស្សនារូបភាពខ្លះៗនៃការប្រកួតនេះ!

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន
ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន
ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន
ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]