ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ តាមរយៈការបញ្ចេញបទចម្រៀងថ្មីៗ។

ជាការពិតណាស់ ក្រោយពីតារារូបនេះផ្លាស់ប្តូរទ្រនំ ប្រជាប្រិយភាពក៏នៅតែខ្លាំងមិនធម្មតាដដែល បច្ចុប្បន្នការងារសិល្បៈរបស់លោកក៏មមាញឹកមិនណយណាស់ដែរ។

ទោះបីជា លោក ខេមរៈ សិរីមន្ត មានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ក៏សម្រស់ និងរាងរបស់លោកនៅតែស្រស់ស្អាតជាមួយនឹងសាច់ដុំធំៗ ដែលពោរពេញដោយកម្លាំង។ 

តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ នៅក្នុងទំព័រហ្វេសប៊ុក របស់តារារូបនេះបានបង្ហោះរូបដំណើរកម្សាន្តមួយកន្លែងជាមួយនឹងមិត្ត ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ ស្នាមសាក់របស់លោកតែម្តង ដែលនៅក្បែរតំបន់សំខាន់។

មិនត្រឹមតែប៉ុណ្ណោះ សាក់របស់លោក មានរូបសត្វដែលមានអំណាច គឺរូបខ្លាតែម្តង ដែលមើលទៅពិតជាសាកសមនឹងលោកមែនទែនជាមួយនឹងមាឌ និងសាច់ដុំធំៗរបស់លោក៕

តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត
ស្នាមសាក់របស់លោកខេមរៈ សិរីមន្ត រូបខ្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត