អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid អាចរកជ័យជម្នះរបស់ខ្លួន ក្នុងក្របខ័ណ្ឌ La Liga បានវិញហើយ ក្រោយលុតក្រុមភ្ញៀវ Deportivo ក្នុងលទ្ធផល ៧-១។ 

Real Madrid 7-1 Deportivo

៧គ្រាប់របស់ក្រុមម្ចាស់ពាន La Liga ៣៣សម័យនេះ រកបានដោយ Nacho នាទី៣២, ៨៨ Gareth Bale នាទី៤២, ៥៨ Mordric នាទី ៦៨ និង Ronaldo នាទី៧៨, ៨៤ ខណៈគ្រាប់បាល់១គ្រាប់សងវិញរបស់ Deportivo រកបានដោយ Adrain Lopez នាទី២៣។ ចប់ការប្រកួត Real Madrid អាចទទួលបាន ៣ពិន្ទុ និងមាន១ប្រកួតក្នុងដៃ។ 

Real Madrid 7-1 Deportivo
Real Madrid 7-1 Deportivo

ដោយឡែក ក្រុមអ្នកមានបុណ្យ Barcelona បានទៅធើ្វស៊ីក្រុម Real Betis ដល់ផ្ទះក្នុងលទ្ធផល ៥-០។ ៥គ្រាប់របស់ក្រុមកំពូលតារាង La Liga ធើ្វបានដោយកីឡាករ Rakitic នាទី៥៩, Messi នាទី៦៤, ៨០ និង Suarez នាទី ៦៩, ៨៩។

ចប់ការប្រកួត Barcelona ទទួលបាន ៣ពិន្ទុបន្ថែម ដាច់ក្រុមលេខ២ Atletico Madrid ចំនួន ១១ពិន្ទុ និងដាច់ក្រុមគូប្រជែង Real Madrid ដល់ទៅ ១៩ពិន្ទុ៕  

Real Betis 0-5 Barcelona
Real Betis 0-5 Barcelona
Real Betis 0-5 Barcelona
Real Betis 0-5 Barcelona
តារាងពិន្ទុ La Liga គិតត្រឹមការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]