រាជធានី​ភ្នំពេញ ៖ កញ្ញា​នី​ឡា បាន​ប្រតិកម្ម​ចំពោះ​ការ​ចុះ​ផ្សាយ​ថា​ នាង​បង្ហាញមុខ​គូស្នេហ៍ ក្រោយ​បែកបាក់​គូ​ដណ្តឹង​ដែល​ជា​កូនប្រុស​ថៅកែ​ល្ខោន និង​ចាងហ្វាង​ផលិតកម្ម​ភី សុ​គ​ន្ធី ។

ប្រតិកម្ម​របស់​នី​ឡា បន្ទាប់​ពី​សារព័ត៌​ក្នុងស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​ជុំវិញ​គូស្នេហ៍​ថ្មី​របស់​នាង​ក្រោយ​បែកធ្លាយ​រូបថត​ស្និទ្ធស្នាល​ជាមួយ​បុរស​ប្លែក​មុខ​រូប​នោះ​តាម​អ៊ី​ន​ធើ​រ​ណេត។

កញ្ញា​នី​ឡា បាន​ប្រតិកម្ម​ចំពោះ​ការ​ចុះ​ផ្សាយ​ថា​ នាង​បង្ហាញមុខ​គូស្នេហ៍ ក្រោយ​បែកបាក់​គូ​ដណ្តឹង​ដែល​ជា​កូនប្រុស​ថៅកែ​ល្ខោន

ព័ត៌មាន​នេះ​ត្រូវ​នី​ឡា ប្រតិកម្ម​ខ្លាំង ដោយ​នាង​ចាត់ទុកជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​រូប​នាង​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ពេល ថ្មី​ៗ​កន្លង​មក នី​ឡា បាន​បង្ហោះ​សារ​ថា​«​អំពើ​ល្អ​របស់ខ្ញុំ​ពួក បង​ៗ​មាន​មើលឃើញ​ខ្លះ​ទេ ? ខ្ញុំ​ដើរ​ទាំង​ថ្ងៃ​ក្ដៅ​ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា ខ្ញុំ​ជួយ​ចាស់ជរា​ដែល​ខ្វះខាត តើ​ពួក​បង​មាន​បើកភ្នែក​មើល​ដែរ​ទេ ! ខ្ញុំ​ធ្វើ​ល្អ​១០​ខុស​តែ​មួយ​សោះ​ពួក​បង​ចាប់​ហែក​ខ្ញុំ​តែ​ម្ដង ពេល​ខ្ញុំ​ធ្វើ​ល្អ​ពួក​បង​ឃើញ​ហើយ​តែ​បង​ធ្វើ​មិនឃើញ មិនដឹង មិន​លឺ តែបើ​ធ្វើ​ខុស​អី​មួយ បង​ដឹង​ឮ​ច្បាស់ ។

ព័ត៌មាន​នេះ​ត្រូវ​នី​ឡា ប្រតិកម្ម​ខ្លាំង ដោយ​នាង​ចាត់ទុកជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​រូប​នាង​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប

ខ្ញុំ​ថតរូប​ស្និទ្ធស្នាល​ជាមួយ​ពួកម៉ាក​បន្តិចបន្តួច​បង​ថា​ខ្ញុំ​ជា​គូ​ស្នហ៍​នឹង​គ្នា ខ្ញុំ​សុំ​សួរ​បន្តិច ? ខាង​គ្រួសារ​បង ឬ​ក៏​ខាង​បងប្អូន​បង ឲ្យ​តែ​ថត​ស្និទ្ធ​បន្តិច​ដឹង​តែ​សង្សារ​ឬ ! តែបើ​ខាង​បង​ប្អូន​ក្រុម​គ្រួសារ​ខ្ញុំ​វិញ គេ​មិន​ដែល​ប្រកាន់​រឿង​អត់​ប្រយោជន៍​អុ​ី​ចឹ​ង​ទេ បង​ៗ…! ខ្ញុំ​យល់​ថា​បង​និយាយ​អាក្រក់​ពី​ខ្ញុំ​ដើម្បី​មុខរបរ​របស់​បង ខ្ញុំ​យល់ ក៏​ប៉ុន្តែ​មុខរបរ​របស់​បង​វា​បំផ្លាញ​​កិត្តិយស​របស់​គេ​ច្រើន​ណាស់ ។ ខ្ញុំ​ខំ​សាង​កេរ្តិ៍ឈ្មោះ​កិត្តិយស​តាំងពី​តូច​មក​ដល់​ពេល​នេះ គឺ​លំបាក​ណាស់ ហេតុ​អី​បង​បំផ្លាញ​វា​ចេញពី​ខ្ញុំ បំផ្លាញ​កិត្តិយស​គេ​ដើម្បី​មុខរបរ​របស់​ខ្លួន សារ​ទាំង​អស់នេះ​ផ្ញើ​ជូន បង​ៗ​សារព័ត៌មាន​ទាំងអស់ ឈប់​ទៅ​បង not good ! » ។

នី​ឡា បាន​បង្ហោះ​សារ​ថា​«​អំពើ​ល្អ​របស់ខ្ញុំ​ពួក បង​ៗ​មាន​មើលឃើញ​ខ្លះ​ទេ ? ខ្ញុំ​ដើរ​ទាំង​ថ្ងៃ​ក្ដៅ​ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា ខ្ញុំ​ជួយ​ចាស់ជរា​ដែល​ខ្វះខាត តើ​ពួក​បង​មាន​បើកភ្នែក​មើល​ដែរ​ទេ

ប្រតិកម្ម​របស់​នី​ឡា នេះ​ធ្វើ​ឡើង​បន្ថែម​ពីលើ​ការ​បកស្រាយ​របស់​ឪពុក​របស់​នាង​គឺ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វិច​ទ័​រ ដោយ​លោក​ធ្លាប់​បដិសេធ​ដូច​គ្នា​នេះ​ដែរ ។

ក្រោយ​ពេល​ព័ត៌មាន​ចេញផ្សាយ​នោះ​នី​ឡា ហាក់​មិន​បាន​បញ្ជាក់ ភ្លាម​ៗ​ទេ ទើបតែ​ពេល​នេះ​មាន​ប្រតិកម្ម ។ បុរស​ម្នាក់​នោះ​ត្រូវ​មហាជន​សង្ស័យ​ថា​ជា​គូស្នេហ៍​ថ្មី​របស់​នី​ឡា ព្រោះ​រូបថត​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា​ប្លែក​ខុស​ពី​មិត្តភក្តិ​ធម្មតា ស្រប​ពេល​ដែល​នាង​បាន​បង្ហាញ​ការ​បែកបាក់​គូ​ដណ្តឹង ៕

ប្រតិកម្ម​របស់​នី​ឡា នេះ​ធ្វើ​ឡើង​បន្ថែម​ពីលើ​ការ​បកស្រាយ​របស់​ឪពុក​របស់​នាង​គឺ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វិច​ទ័​រ ដោយ​លោក​ធ្លាប់​បដិសេធ​ដូច​គ្នា​នេះ​ដែរ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា