ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាស្រីរូបស្រស់ ជាតិ សុច្ចកា ដែលជាមិត្តសម្លាញ់បំផុត របស់ តារាកំប្លែងវ័យក្មេង របស់ កញ្ញា នីឡា សព្វថ្ងៃនេះដែរ តារាស្រីរូបនេះ មានការកាក់កបយ៉ាងខ្លាំង ដោយភាគច្រើន ឧស្សាហ៍ឃើញនាង ឡើងច្រៀង តាមបណ្តាកម្មវិធី ឬឆាកធំៗជាដើម។

បើងាកមើលជីវភាពរបស់នាងពេលនេះ ក៏បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលនាងប្តូរទាំងរថយន្ត និង ធ្វើផ្ទះ នៅខេត្ត យ៉ាងស្រស់ស្អាត ឲ្យឪពុកម្តាយនាងទៀត ដោយសាងសង់ អស់ទឹកប្រាក់ ទៅដល់៥ម៉ឺនដុល្លារ។

ចំពោះម៉ូតផ្ទះរបស់នាង បើមើលពីមុខ ហាក់ដូចជា មានម៉ូតធម្មតា តែបើមើលខាងក្នុង ទើបដឹងថា ពោរពេញទៅដោយក្បាច់រចនា និងឈើប្រណីតជាច្រើន។ មិនតែប៉ុណ្ណោះ ម៉ូតផ្ទះរបស់នាង គឺធ្វើបែបជាម៉ូតខ្មែរសុទ្ធសាធ មិនមែនជាម៉ូតផ្ទះល្វែង តែទោះជាយ៉ាងណា វានៅតែ មើលទៅស្រស់ស្អាត​ គួរឲ្យចង់រស់នៅ៕

តោះមើលម៉ូតផ្ទះថ្មី នៅឯស្រុកកំណើតរបស់នាងទាំងអស់គ្នា៖

ជាតិ សុច្ចកា
ជាតិ សុច្ចកា និងនីឡា
បរិវេណខាងមុខផ្ទះ ជាតិ សុច្ចកា
បរិវេណខាងមុខផ្ទះ ជាតិ សុច្ចកា
បរិវេណខាងមុខផ្ទះ ជាតិ សុច្ចកា
ខាងក្នុងផ្ទះ ជាតិ សុច្ចកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជាតិ សុច្ចកា