ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា នៅតែបន្តអាជីពជាអ្នកចម្រៀងដូចដើម ហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងមុនថែមទៀតផង។

ជាក់ស្ដែង មុននេះបន្តិចតារាស្រីល្បីច្រើឆ្នាំរូបនេះ ក៏បានបង្ហោះសារមួយលើបណ្ដាញសង្គម អមនឹងរូបភាព ដែលនាងកំពុងលង់លក់ នាពេលធ្វើការ។

ក្នុងនោះអ្នកនាងក៏បានសរសេរថា«គ្រាមួយ ទន្ទេញប៉ារ៉ូលទាល់តែគេងលក់ អរគុណអ្នកថត សិសិររដូវក្នុងបេះដូង»។

គ្រាន់តែអានសារនេះហើយ ធ្វើឲ្យអ្នកគាំទ្រ នឹកអាណិតអ្នកនាង មិនស្ទើរនោះទេ ព្រោះហេតុតែស្រលាញ់ ការងារសិល្បៈ សុគន្ធ និសា សុខចិត្តលះបង់ដល់ថ្នាក់គេងលក់់ បែបនេះសោះ។

ទង្វើនេះពិតជាស្ដែងច្បាស់ ឲ្យគ្រប់គ្នាបានដឹងថា តារាស្រីរូបនេះ ពិតជាស្រលាញ់ការងារខ្លាំង ដោយមិនខ្លាចការនឿយហត់នោះទេ៕

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
សារដែល អ្នកនាង សុគន្ធ និសា បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា