ភ្នំពេញ៖ តារាចម្រៀងល្បី ខ្លាស្រីរបស់ផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា តែងតែមានមុខនៅលើឆាកតន្រ្តីធំៗ ដែលជាពិសេសនោះ គឺនាអំឡុងបំណាច់ឆ្នាំកន្លងទៅ ការងារច្រៀងរាំសម្តែងនៅលើឆាក ក៏កាន់តែកើនឡើង មមាញឹកខ្លាំងស្ទើរតែដកខ្លួនមិនរួចតែម្តង។

ជាក់ស្ដែងថ្មីៗនេះ គេសង្កេតឃើញថា ម្ចាស់បទ«ឆ្កែរត់បុកប៉ោត» រូបនេះ តែងតែបង្ហាញគ្រឿងឈុត ដែលជាអលង្ការដ៏មានតម្លៃ រាប់ពាន់ដុល្លារ ជារឿយៗលើបណ្ដាញសង្គម។

កាន់តែពិសេសជាងនេះទៀតនោះ មុននេះ អ្នកនាងក៏បានបង្ហោះ គ្រឿងអលង្ការឈុតថ្មី យ៉ាងស្រស់ស្អាត ដែលមើលទៅពិតជា សាកសម ជាមួយនឹងរូបរាងតារាស្រី ល្បីលំដាប់ជួរមុខនេះខ្លាំងណាស់។

យ៉ាងណាមិញ បើទោះជា តារាចម្រៀងស្រី រូបនេះ មិនបានបញ្ជាក់តម្លៃនៃគ្រឿងអលង្ការ នោះពិតមែន តែគ្រប់គ្នា អាចដឹងច្បាស់ថា  តម្លៃនៃគ្រឿងអលង្ការនោះ  ពិតជាមានតម្លៃថ្លៃមិនធម្មតានោះទេ៕

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា ជាមួយគ្រឿងអលង្ការថ្មី
អ្នកនាង ពេជ្រ សោភា ជាមួយគ្រឿងអលង្ការថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា