ភ្នំពេញ៖ តារាសម្តែង លោកហេង នរៈកក្កដា ជាតារាមួយរូបដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្ន ឃើញថាតារារូបនេះមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់តារារូបនេះ ការសម្តែងពិតជាមិនធម្មតាជាមួយរូបរាងសង្ហាសាច់ដុំធំៗរបស់លោក តែពេលនេះលោកក៏បានជួបជាមួយនឹងតារារៀមច្បងមានឈ្មោះល្បីរន្ទឺ លោកព្រាប សុវត្ថិ នៅក្នុងកម្មវិធីមង្គលការប្អូនស្រីចនច័ន្ទ លក្ខិណា កាលពីថ្មីនេះ។

ដោយគ្រាន់តែបានជួបតារារាមច្បងរូបនេះលោកហេង នរៈកក្កដា ហាក់ដូចជាសប្បាយចិត្តខ្លាំង មិនត្រឹមតែប៉ុណ្ណោះ លោកក៏បាននិយាយពីចរិតពិតរបស់លោកព្រាប សុវត្ថិថា៖ «មិនត្រឹមតែជាកំពូលតារាចំរៀងទេ គាត់គឺជាកំពូលតារាមិនចេះរិកទៀតផង និយាយរួមមនុស្សគាត់គួរឲ្យគោរពណាស់»។

យ៉ាងណាមិញ ដោយសារតែលោកព្រាប សុវត្ថិ មានចរិតបែបនេះ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន និងតារាជំនាន់ក្រោយគោរពស្រលាញ់ដូច្នោះ៕

តារាសម្តែង លោកហេង នរៈកក្កដា
តារាសម្តែង លោកហេង នរៈកក្កដា
តារារៀមច្បងមានឈ្មោះល្បី លោកព្រាប សុវត្ថិ
តារារៀមច្បងមានឈ្មោះល្បី លោកព្រាប សុវត្ថិ
ពេលលោកហេង នរៈកក្កដា ថតជាមួយលោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា