កំពង់ឆ្នាំង៖ កាលពីយប់មិញនេះ តារាចម្រៀងល្បីៗជាច្រើនដួង របស់ផលិតកម្មរស្មីហង្សមាស បានចាប់ដៃគ្នា អង្រួនឆាកតន្ត្រីមួយ ឲ្យទស្សនិកជននៅខេត្តកំពង់ឆ្នាំង រំភើបសប្បាយជាមួយបទចម្រៀងពិរោះៗ និងបទញាក់កន្ត្រាក់អារម្មណ៍របស់ពួកគេ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែពិសេស នៅក្នុងឆាកតន្ត្រីកាលពីម្សិលមិញនោះ តារាចម្រៀង៤ដួងគឺអ្នកនាង សុគន្ធ និសា លោក ណុប បាយ៉ារិទ្ធ លោក នី រតនា និងកញ្ញា វី ឌីណែត កាន់តែធ្វើឲ្យទស្សនិកជន ប្លែកអារម្មណ៍និងរំភើប ពេលដែលអ្នកទាំង៤ យកបទដែលល្បីជាង១០ឆ្នាំទៅហើយ ដែលមានចំណងជើងថា «ពេលវេលា» មកច្រៀងរួមគ្នាជាលើកដំបូង នៅលើឆាកតែមួយ។

យ៉ាងណាមិញ ការសម្តែងរួមគ្នារបស់អ្នកទាំង៤ នៅលើឆាកតែមួយបែបនេះ ពិតជាស្វីតខ្លាំងមែនទែន ដែលធ្វើឲ្យទស្សនិកជន ដែលទស្សនានៅទីនោះផ្ទាល់ ទប់អារម្មណ៍មិនទះដៃ ស្រែកគាំទ្រមិនបាននោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ការសម្តែងលើឆាកតែមួយរបស់អ្នកទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា