ភ្នំពេញ៖ បើទោះបីជា លោក យ៉ែម សំអូន ប្រឡូកក្នុងសិល្បៈយូរឆ្នាំក៏ពិតមែន តែលោក នៅតែទទួលបានភាពល្បីល្បាញដដែល ជាមួយនឹង ការសម្តែង និង អាជីពចម្រៀង របស់លោក។

ទន្ទឹមនឹងភាពជោគជ័យក្នុងសិល្បៈ រូបលោក ក៏មានទំនាក់ទំនងល្អ ជាមួយនឹង តារាជាច្រើន ដែលលោកតែងតែរាប់អាន និងបង្ហាញភាពស្និទ្ធស្នាល ទៅកាន់ តារាទាំងអស់នោះជារឿយៗ។

កាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើររបស់លោក គឺឃើញថា មានតារាមួយចំនួន បាន Surprise ដល់យ៉ែម សំអូន ដែលធ្វើឲ្យ លោកមានការរំភើបចិត្តយ៉ាងខ្លាំង នៅពេលមានអ្នកចាំថ្ងៃកំណើតរបស់លោកយ៉ាងដូច្នេះ។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហាញភាពផ្អែមល្ហែម ទៅកាន់ តារាទាំងនោះ ដោយបានអោប និងថែមបានថើប​តារាស្រី ម៉ា នីកា យ៉ាងស្និទ្ធស្នាលទៀតផង។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅពេលឃើញលោក ថើបតារាស្រីនីកា នៅកណ្តាលពិធីទាំងនេះ ដែលហាក់ដូចជា គូស្នេហ៍នឹងគ្នា។

ប៉ុន្តែទោះជាយ៉ាងណា រូបលោក ក៏បាននិយាយឲ្យដឹងដែរថា រវាងលោក និង តារាស្រី នីកា ជាមិត្តល្អនឹងគ្នា ដែលលោក ចាត់ទុក នាងដួចជា ប្អូនស្រីបង្កើត យ៉ាងដូច្នេះដែរ ហើយបើរយៈពេល ដែលអ្នកទាំងពីរ បានស្គាល់គ្នា ក៏មិនតិចឆ្នាំនោះដែរ៕

ញ៉ែម សំអូន និង តារាស្រី​ នីកា
ញ៉ែម សំអូន និង វល័ក្ខ
ញ៉ែម សំអូន និង នីកា ព្រមទាំង វល័ក្ខ
ញ៉ែម សំអូន អោបថើប នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន