ភ្នំពេញ៖ លោក កែវ វាសនា កាន់តែសាងប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពីតារារូបនេះបាន ផ្លាស់ប្តូរពីទ្រនំចាស់ ផលិតកម្មសាន់ដេ ចូលផលិតកម្មថោន ដោយលោកបានចេញជាមួយនឹងបទថ្មីៗពិរោះៗ ជាច្រើន។

យ៉ាងណាមិញ ឯចំណែកកញ្ញា សុខ ពិសី វិញដែលជាតារាស្រីជួរមុខរបស់ផលិតកម្មសាន់ដេ ហើយក៏ធ្លាប់ជាតារា រួមទ្រនំជាមួយលោក កែវ វាសនា បែរជារម្លឹករឿងមួយដែលនឹកស្មានមិនដល់ ពេលដែលនាង បានជួបគ្នាជាមួយតារាចម្រៀងកូនមួយម្នាក់នេះ។

ក្នុងនោះផងដែរ ដោយផ្អែកទៅលើ គណនីអ៊ីនស្តារក្រាមរបស់កញ្ញា នាពេលថ្មីៗនេះ នាងបានបង្ហោះរូបមួយសន្លឹកជាមួយលោក កែវ វាសនា ដោយភ្ជាប់ជាមួយ Caption ថា៖ “ដៃគូចាស់” ។

ទោះជាយ៉ាងណាក្តី ការបង្ហោះរូបមួយសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលនិង នឹកដល់ដៃគូដ៏សាកសមមួយគូនេះយ៉ាងខ្លាំង។ ហើយអ្វីដែលពិសេសនោះ បើទោះជាលោក កែវ វាសនា ចាកចេញពីផលិតកម្មសាន់ដេ ក៏ពិតមែន ប៉ុន្តែមិត្តភាពរបស់អ្នកទាំងពីរ នៅតែស្និទ្ធស្នាលនឹងគ្នាដដែល៕ 

លោក កែវ វាសនា
កញ្ញា សុខ ពិសី
រូបដែលកញ្ញា សុខ ពិសី បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា