ភ្នំពេញ៖ ក្រោយពីពិធីមង្គលការ ប្អូនស្រីបង្កើតអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចប់ទៅយ៉ាងរលូន កាលពីម្សិលមិញនោះ ពេលនេះអ្នកនាង ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងខ្លឹមសារអរគុណយ៉ាងជ្រាលជ្រៅ ដល់ភ្ញៀវកិត្តិយសទាំងឡាយ ដែលបានចូលរូម ដោយអ្នកនាងតំណាងមុខឲ្យកូនកំលោះ កូនក្រមុំ។

ខាងក្រោមនេះជាខ្លឹមសារ ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរ៖

« នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារទាំងសងខាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា មិត្តភ័ក្ត្រ និង បងប្អូនសិល្បៈ ទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីមង្គលការ ប្អូនស្រី និង ប្អូនប្រុស របស់នាងខ្ញុំ កាលពីថ្ងៃទី ១៨ ០១ ២០១៨ កន្លងមកនេះ ។

ការចូលរួមនេះគឺជាការផ្តល់កិត្តិយសយ៉ាងធំធេង ប្រកបដោយភក្តីភាពស្រលាញ់រាប់អានចំពោះក្រុមគ្រួសារយើងទាំងពីរខ្លាំងបំផុត ។

នាងខ្ញុំនិងចងចាំទុកនូវការស្រលាញ់រាប់អាននេះ និងតបស្នងនូវទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជានិច្ច ។

ហើយនាងខ្ញុំក៏សូមអភ័យទោសពីសំណាក់បងប្អូនភ្ញៀវកិត្តិយសទាំងអស់នូវកំហុសឆ្គងដោយការទទួលមិនដិតដល់ទាំងឡាយដោយអចេតនាពីក្រុមគ្រួសារយើងខ្ញុំទាំងពីរ

នាងខ្ញុំសូមជូនពរបងប្អូនភ្ញៀវកិត្តិយសទាំងអស់អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ» ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

អ្នកនាង ចនច័ន្ទលក្ខិណ
អ្នកនាង ចនច័ន្ទលក្ខិណា និងម្ដាយ
អ្នកនាង ចនច័ន្ទលក្ខិណា និងគ្រួរសារ
អ្នកនាង ចនច័ន្ទលក្ខិណា និង មិត្តសិល្បៈករ
កូនកំលោះ កូនក្រមុំ និង ភ្ញៀវកិត្តិយស
សារដែលអ្នក អ្នកនាង ចនច័ន្ទលក្ខិណា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា